បាល់ទាត់

Sevilla ចាប់អារម្មណ៍ខ្ចីជើង “Messi Japan” របស់ Real Madrid បន្តពី Mallorca

ក្រោយបង្ហាញសមត្ថភាពក្នុងនាមជាកីឡាករខ្ចីជើងពេញក្នុងរដូវកាលនេះ Takefusa Kubo បានបង្កភាពភ្ញាក់ផ្អើល និងការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។ ក្នុងរដូវកាលក្រោយ Real Madrid អាចនឹងបន្តដាក់ឲ្យកីឡាកររូបនេះខ្ចីជើងថែមទៀត ខណៈពេលនេះក្លិបគូប្រជែងក្នុងលីគ Sevilla FC បានបង្ហាញសេចក្តីសង្ឃឹមនាំយកទៅចូលរួម។

យោងតាមការចេញផ្សាយរបស់កាសែតអេស្ប៉ាញ Fotball Espana បានបង្ហាញឲ្យដឹងថា Sevilla FC បានបញ្ចូនភ្នាក់ងារទៅចរចារលើចេតនាខ្ចីជើងកីឡាកររហស្សនាម Messi Japan ខាងលើជាមួយ Real Madrid និងសាមីខ្លួនផ្ទាល់ផងដែរនៅពេលនេះ។

រំលឹកឡើងវិញផងថា Takefusa Kubo ដែលធ្លាប់ហ្វឹកហាត់ក្នុងថ្នាល់បណ្តុះបណ្តាលរបស់ FC Barcelona និងបានត្រឡប់ទៅលេងក្នុងប្រទេសកំណើតជាមួយក្លិប FC Tokyo ហើយបានផ្ទេរមកកាន់ Real Madrid ក្នុងទឹកដីអេស្ប៉ាញវិញកាលពីពាក់កណ្តាលឆ្នាំ ២០១៩ ជាមួយការចុះកិច្ចសន្យាមានសពុលភាពដល់ទៅ ៥ ឆ្នាំ។

តែសម្រាប់រដូវកាលដំបូង Real Madrid បានដាក់ឲ្យក្លិប Mallocra ខ្ចីជើង ដោយតែងតែទទួលបានឱកាសបង្ហាញខ្លួនរហូតដល់ទៅ ៣៦ លើកឯណោះ។ ប៉ុន្តែគួរឲ្យសោកស្តាយដោយក្លិបមួយនេះបានបញ្ចប់នៅត្រឹមចំណាត់ថ្នាក់លេខរៀងទី ១៩ ក្នុងតារាងក្របខណ្ឌលីគកំពូលអេស្ប៉ាញ និងត្រូវកាត់ចេញទៅលីគក្រោមនារដូវកាលបន្ទាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628