បាល់ទាត់

Man Utd នឹង​មិន​ឲ្យ​ Chris Smalling និង​ Alexis Sanchez បន្ត​លេង​ខ្ចី​ជើង​ដល់​ចប់​ពាន UEFA Europa League ទេ

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បដិសេធ​មិន​ឲ្យ​ Alexis Sanchez និង Chris Smalling ​បន្ត​លេង​ខ្ចី​ជើង ​ដល់​ចប់​ការ​ប្រកួត​ពាន​រង្វាន់​ UEFA Europa League នោះ​ទេ។

កីឡាករ​ទាំង​ពីរ​បាន​ទៅ​ចូល​រួមជាមួយ Roma និង​ Inter Milan ហើយ​កុងត្រាខ្ចី​ជើង​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ខែមិថុនា ប៉ុន្តែ​ក្លិប​បាន​បន្ត​បន្ថែម​ពេល​ចប់​រដូវ​កាល​នេះ។​អ្វី​ដែល​គេ​ដឹង​គឺ​ថា​កីឡាករ​ទាំង​ពីរ​នឹង​ត្រូវ​ត្រឡប់​មក​ Manchester វិញ​ពេល​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពាន Serie A ចប់​នៅ​យប់​ថ្ងៃ​ទី២​សីហា​ដែល​នេះ​មានន័យ​ថា​កីឡាករ​ទាំងពីរ​មិន​អាច​បង្ហាញខ្លួន​ឲ្យ​ក្លិប​ដេល​ពួក​គេ​លេង​ខ្ចី​ជើង​ក្នុងពាន Europa League បាន​នោះ​ទេ។

Roma ត្រូវ​ជួប Sevilla ក្នុងន​វគ្គ ១៦ក្រុមចុង​ក្រោយ​ហើយ​ពួក​គេ​អាច​ឡើង​មក​ជួប​ Man Utd នៅ​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ ចំណែក​បិសាចក្រហម​ក៏​អាចនឹង​ត្រូវជួប​ Inter Milan ក្នុង​ផ្ដាច់​ព្រ័ត្រ​បើ​ពួក​គេ​អាច​ឡើង​ដល់។ ក្លិប​យក្ស​ Serie A ទាំង​ពីរ​ខាង​លើ​ចង់​បន្ត​ខ្ចី​ជើង​កីឡាករ​ទាំងពីរឬូបនេះ​ទុក​លេង​ក្នុង​ពាន Europa League ប៉ុន្តែ​កាសែត Sky Sport ថា​United មិន​ចាប់​អារម្មណ៍​ការ​រៀប​ចំ​បែបនេះ​ទេ។

ក្រុមរបស់​លោក Ole Gunnar Solsakjaer មាន​បំណង​លក់​ចេញ​កីឡាករ​ទាំង​ពីរ​លើ​កុងត្រា​អចិន្ត្រៃយ៍ក្នុង​រដូវ​ក្ដៅ​នេះ ដើម្បី​រៃ​លុយ​លើ​ការ​នាំ​ចូល​កីឡាករ​ដូចជា Jadon Sancho ជា​ដើម។ Roma កំពុងពិចារណា​ចង់​បាន​ Smalling ផ្ដាច់​កុងត្រា ខណៈដែល Sanchez អាច​នឹង​ផ្ទេរ​ទៅ​លេង​នៅ Inter លើ​កុងត្រា​អចិន្ត្រៃយ៍ដូចគ្នា បន្ទាប់​ពី​រក​បាន​២​គ្រាប់​និង​បញ្ជូនបាល់​បាន​៧​ដង​តាំងពីបាល់​អីតាលី​លេង​ឡើង​វិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628