បាល់ទាត់

Xavi តេស្តឃើញផ្ទុក COVID-19 ស្របពេលប្រកួតលីគដំបូងបើកដំណើរការឡើងវិញ

វីរៈបុរសរបស់ក្លិបយក្សអេស្ប៉ាញ FC Barcelona លោក Xavi ត្រូវបានក្លិប Al Sadd SC ប្រកាសជាផ្លូវការថា បានផ្ទុកនៅជំងឺរាតត្បាតសកលប្រភេទថ្មី COVID-19 ពោលគឺ ត្រូវអវត្តមានដឹកនាំកូនក្រុមប្រកួតក្នុងរាត្រីបនេះ។ 

លីគកំពូលកាតា បានសម្រាក់តាំងពីដើមខែមីនាមកម្ល៉េះ និងទីបំផុតបានវិលត្រឡប់មកចាប់ផ្តើមប្រកួតវិញចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្ហើយក្របខណ្ឌលីគរដូវកាល ២០១៩/២០២០ ។

ក្លិប Al Sadd SC នឹងត្រូវតទល់នឹងក្លិប Al Khor ប៉ុន្តែមុនការប្រកួតមកដល់ខាងក្លិបបានប្រកាសជាផ្លូវការថាអ្នកចាត់ការទូទៅលោក Xavi នឹងអវត្តមានឈរលើទីលានបញ្ជាកូនក្រុម ពីព្រោះដោយសារបានតេស្តឃើញផ្ទុកជំងឺ COVID-19 តាំងពីប៉ុន្មានមុនកន្លងមក។

រំលឹកឡើងមកវិញបុរសធ្លាប់ឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ នៅឆ្នាំ ២០១០ ខាងលើបានដឹកនាំក្លិប Al Sadd SC រដូវកាលដំបូង ក៏លើកដំបូងក្នុងអាជីពជាគ្រូបង្វឹកផងដែរ ដោយបច្ចុប្បន្នក្លិបកំពុងឈរលេខរៀងទី ៣ ក្នុងតារាងលីគ ខណៈការប្រកួតនៅសល់ ៥ សប្តាហ៍ទៀតទើបបញ្ចប់ស្ថាពរ។ ក្រៅពីនេះក៏នៅសល់ការប្រកួតក្របខណ្ឌពានកម្រិតទ្វីប AFC Champions League ក្នុងពូល D ទៀតផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628