បាល់ទាត់

Mourinho៖ អ្នកអាចសើចខ្ញុំ ប៉ុន្តែពេលខ្ញុំមកដល់ដំបូង Spurs នៅលេខរៀងទី ១៤ ប៉ុណ្ណោះ!

អ្នកចាត់ការទូទៅនៃក្លិប Tottenham Hotspur បុរសពូកែសម្តីលោក Jose Mourinho បានអះអាងថា រូបគាត់មិនចាំបាច់បកស្រាយ ឬនិយាយច្រើនអំពីការដឹកនាំក្លិបក្នុងរដូវកាលដំបូងជាមួយ Spurs នោះទេ អ្វីសំខាន់អ្នកគ្រប់គ្នាអាចមើលតាមរយៈលទ្ធផលជាក់ស្តែង។

ថ្លែងក្នុងកិច្ចសម្ភាសន៍មុនការប្រកួតថ្ងៃផ្តាច់ព្រ័ត្រនារាត្រីនេះ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស បុរសអតីតអ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Chelsea និងក្លិបបិសាចក្រហម Manchester United ខាងលើបានបញ្ចេញមតិឆ្លើយតបអ្នកសារព័ត៌មានដូចតទៅ៖

៉ ប្រសិនបើអ្នកគិតថាខ្ញុំគួរបង្ហាញសមត្ថភាពកម្រិតណានោះ? បាទ! ខ្ញុំនឹងព្យាយាមបន្ថែមទៀត។ ពេលខ្ញុំមកដល់ទីនេះ (Tottenham Hotspurs) ដំបូង ក្លិបគឺស្ថិតនៅលេខរៀងទី ១៤ មាន ៨ ពិន្ទុពីក្រោម Arsenal និង ១២ ពិន្ទុពីក្រោមកៅអីលេង Champions League ។ ប្រសិនបើអ្នកគិតថាវាជាលទ្ធផលអាក្រក់ វាគ្រាន់ជាគំនិតរបស់អ្នក។ ហើយប្រសិនបើអ្នកសើចដាក់ខ្ញុំ ប៉ុន្តែចាំថា ៥ ប្រកួតចុងក្រោយគឺខ្ញុំរកបានជ័យជម្នះទាំងអស់។   ៉ 

បញ្ជាក់ផងថា​ Tottenham Hotspur ពេលនេះកំពុងស្ថិតនៅលេខរៀងទី ៧ ក្នុងតារាង Premier League ប៉ុន្តែខ្វះតែ ១ ពិន្ទុប៉ុណ្ណោះតាមពីក្រោយ Wolves ដែលត្រៀមប៉ះ Chelsea ដើម្បីប្រជែងយកកៅអី UEFA Europa League ខណៈក្លិបដឹកនាំដោយបុរសជនជាតិព័រទុយហ្គាល់រូបនេះមានភារកិច្ចតទល់ជាមួយ Crystal Palace ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628