បាល់ទាត់

ម៉ាត់ នូរុណ ស៊ុត២ បញ្ជូន១ជួយបឹង​កេត​យក​បីពិន្ទុពីក្រុមភ្ញៀវភ្នំពេញក្រោន

ជំនួប Cambodian Claasic Match រវាងបឹង​កេត​និង​ភ្នំពេញ​ក្រោន​បាន​ដឹង​លទ្ធផល​ហើយ​ក្នុង​ការ​ប្រកួតនៃ​ពាន​រង្វាន់ Metfone Cambodian League សប្ដាហ៍​ទី​៩​នេះក្នុង​កីឡដ្ឋាន​ ខេមបូឌៀ អ៊ែវ៉េ​ដោយ​ម្ចាស់ផ្ទះ​បឹង​កេត​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​៣ទល់​១។

ការ​ប្រកួត​នៅ​វគ្គ​ទី​១​ក្រុម​បឹង​កេត​បាន​ធ្វើ​ការ​នាំ​មុខ​មុន​នៅ​នាទី​៦​ដោយ​ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ប៉ុន្តែ​ខ្សែ​បម្រើ ប្រាក់ ធីវ៉ាស៊ុត​គ្រាប់​ស្មើ​នៅ​នាទី​៤២មុន​បញ្ចប់​វគ្គ​ទី​១។ ចូល​វគ្គ​ទី​២​ក្រុម​ទាំងពីរ​បាន​ធ្វើ​ការ​វាយ​សម្រុក​គ្នា​យ៉ាង​សាហាវ ហើយ​បឹង​កេត​បន្ថែម​២​គ្រាប់​ទៀតដោយ​កីឡាករ ឱ ភារុណ។ គ្រាប់​ទី​៣​គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​នៅ​ចុង​ម៉ោង​ដោយ​ខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណនៅ​នាទី​៩០+។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​បឹងកេត​ឡើង​មក​ឈរ​លេខ​២​ក្នុង​តារាងលីគ​ទម្លាក់​ភ្នំពេញ​ក្រោន​មក​លេខ​៣​បណ្ដោះអាសន្នសិន។ មួយ​ប្រកួត​ទៀត​នគរបាលជាតិបាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនីកម្ពុជា​៣​ទល់​០​ហើយ​នេះ​ក៏​ជា​ការ​ប្រកួត​ដែល​ជា​ជ័យជម្នះ​ដំបូងរបស់ខ្លួនផង​ដែរ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628