បាល់ទាត់

មិន​មែន​ទិញ​កីឡាករចូល មិន​មែន​លក់​កីឡាករចាស់​ចេញ!​តែ​រឿង​នេះ Man Utd ត្រូវ​ធ្វើឲ្យ​បានមុនគេ ​មុន​រដូវ​កាល​ថ្មីមក​ដល់

​បន្ត​កុងត្រាបន្ថែមឲ្យ​ Paul Pogba គឺ​ជា​រឿង​មួយ​ដែលManchester United ត្រូវ​តែធ្វើ​ក្នុង​រដូវ​ក្ដៅ​នេះ នេះ​បើ​តាម​សេច​ក្ដី​រាយការណ៍​របស់​កាសែត ESPN ។

កុងត្រា​បច្ចុប្ប​ន្ន​របស់​កីឡាករ​បារាំង​រូប​នេះ ​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​២០២១ ហើយ​បិសាចក្រហម​ មាន​ជម្រើស​បន្ត​១២​ខែ​បន្ថែម​ទៀត។ មិន​និយាយ​រឿង​កាល​ពី​មុន ពេល​នេះ​រូប​គេ​បង្ហាញភាពសប្បាយរីករាយក្នុង​ការ​លេង​បាល់​នៅ Old Trafford ហើយ​កាយវិការរបស់​គេ​មួយ​រយៈកាលចុង​ក្រោយ​នេះ​គឺ​បង្ហាញថា​រូប​គេ​ចង់​បាន​កុងត្រា​ថ្មីរយៈ​ពេល​វែង​ដើម្បី​ស្នាក់​នៅជាមួយក្លិប។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំងនឹង​ញញឹម​កាន់​តែ​ស្រស់​សម្រាប់​ពេល​វេលាជាមួយ United នៅ​រដូវ​កាល​ក្រោយ​ហើយ​លោក Mino Raiola កំពុងរង់ចាំ​ការ​ពិភាក្សា​លើ​កិច្ចសន្យាបន្ថែម​ថ្មីជាមួយ United។

Pogba បាន​បង្កើតកំហុស​អចេតនា​បណ្ដាល​ឲ្យ​មាន​បាល់​ពិន័យ​១១​ម៉ែត្ រ​ក្នុង​ជំនួប​១ទល់​១​ជាមួយ West Ham កាល​ពី​ពាកើកណ្ដាលសប្ដាហ៍​នេះ​ហើយ​រូប​គេ​រង់ចាំ​យ៉ាង​អន្ឬះសារ​ដើម្បី​សាង​ស្នាដៃកែប្រែកំហុស​ពេល​លេង​ជាមួយ Leicester City យប់​នេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628