បាល់ទាត់

កាសែត Express: James អាច​នឹង​មក Man Utd ក្រោយ​ Real Madrid យល់​ព្រមលើ​តម្លៃខ្លួន២៣លានផោន

James Rodriguez ត្រូវ​បានកាសែត​ The Express របស់​អង់គ្លេស​រាយការណ៍​ថា នឹង​អាច​ផ្ទេរមក Manchester United ខណៈ​ដែល​រូប​គេ​នឹង​ចាក​ចេញ​ពី Real Madrid ក្នុង​រដូវ​ក្ដៅ​នេះ។

ទីបំផុត! កីឡាករនាំ​លេង​រូបនេះ​គ្រោង​នឹង​ចាក​ចេញ​ពី Real Madrid ដែល​ជា​កន្លែង​ធ្លាប់​តែ​ងតែទុក​រូប​គេ​ចោល ​និង​ព្យាយាម​ឲ្យ​រូប​គេចាក​ចេញ​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ។ កាសែត​អង់អង់គ្លេស​ខាង​លើ​បាន​បញ្ជាក់​ថា United គឺ​ជា​កន្លែង​ដ៏​សាកសម​សម្រាប់​ Rodriguez ហើយ​ភ្នាក់ងាររបស់កីឡាករកូឡុំប៊ីរូបនេះ​សង្ឃឹម​ថា​នឹង​មាន​ពេល​និយាយរឿង​ដោះដូរជាមួយបិសាចក្រហម​នៅ​សប្ដាហ៍​ក្រោយ។

Real Madrid មិន​ចង់​ចំណាយ​លើ​ប្រាក់​ឈ្នួលដល់​ Rodriguez ទៀត​នោះ​ទេ ហើយ​ពួក​គេ​ចង់​បាន​តម្លៃខ្លួនកីឡាករកូឡុំប៊ីរូបនេះ​តែ​២៣លាន​ផោន​ប៉ុនណោះ។ James នឹង​ផ្ទេរ​មក​Manchester United ហើយ​បើ​គាត់​ពិត​ជា​ផ្ទេរ​មកលេង​នៅ Premier League នោះ។ នោះ​អាច​ជា​ការ​ខាតបង់ដ៏​ធំ​សម្រាប់​ Real Madrid​​ដែល​ទិញ​កីឡាកររូបនេះ​ពី​ក្លិប Monaco ក្នុងឆ្នាំ២០១៤តម្លៃ​៦៣លាន​ផោន។ ខ្សែ​បម្រើរូបនេះ​នៅ​សល់​កុងត្រា​បច្ចុប្បន្នជាមួយ​ស្ដេច​១២​ខែ​ទៀត។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ!​រូប​គេ​ក្លាយ​ជា​កីឡាករ​ចំណែក​លើស ​របស់​គ្រូ​បង្វឹក​ហើយ​បាន​ចំណាយ​ពេល​លេង​ខ្ចី​ជើង​នៅ Bayern Munich​២​ឆ្នាំ។

លោក Zinedine Zidane គ្មាន​បំណង​រក្សា​ទុក​ James ទៀត​ទេ​ខណៈ​ដែល​រូប​គេ​លេង​បាន​១៤(ភាគច្រើន​បម្រុង)​ប្រកួតឲ្យ​ស្ដចស​ក្នុងរដូវកាល​នេះ។ ខណៈ​ដែល​ការ​ផ្ទេរ​ទី​លេង​នៅ​ Premier League គឺ​ជា​រឿង​ដ្មី​របស់ន​កីឡាករ​វ័យ​២៨ឆ្នាំ​រូបនេះ ក្លិប​នៅ​អ៊ីតាលី និង​បារាំង​ក៏​ចាប់​អារម្មណ៍ផង​ដែរ។

គម្រោង​ចំណាយ​ធំ​របស់​Man Utd នឹង​ធ្វើសម្រាប់​រដូវ​កាល​ក្រោយ​នេះ​ បើ​ពួក​គេ​មាន​កៅអីលេង​ UEFA Champions League ហើយ​អ្វី​ដែល​ពួក​គេ​គិត​បំផុត​ពេល​នេះ​គឺ​យក​ឈ្នះ Leicester City ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៅ Premier League យប់​នេះ​ឯង៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628