បាល់ទាត់

ក្ដៅ! លីគ​កំពូល​វៀតណាម​ប្រកាស​ផ្អាកសកម្មភាព​ក្រោយ​រក​ឃើញករណីឆ្លងកូវីដម្សិលមិញ

លីគ​កំពូល​វៀតណាម​រដូវ​កាល​២០២០ (The 2020 LS V.League 1 ) បាន​ប្រកាស​ផ្អាសកម្មភាព​វិញ ​បន្ទាប់​ពី​មាន​ករណី​ឆ្លង COVID-19 ក្នុង​ទីក្រុង Da Nang City កាល​ពី​ម្សិលមិញ។

គណៈគ្រប់គ្រងនៃការប្រកួតបាល់ទាត់អាជីពជាតិឆ្នាំ ២០២០ (ក្រុមប្រឹក្សាប្រតិបត្តិនៃការប្រកួត) បានប្រកាសជាផ្លូវការនូវការផ្អាកការប្រកួត 2020 LS V.League 1  ត្រឹមជុំទី ១២ ហើយ​ក្រមខ័ណ្ឌ LS First Division ក៏​ផ្អាកត្រឹមជុំទី ១០ ផងដែរ។ លោក Le Hoai Anh អគ្គលេខាធិការសហព័ន្ធកីឡាបាល់​ទាត់​វៀតណាម បានមានប្រសាសន៍ថា៖“ ដោយសារតែការលេចចេញនូវការ​ឆ្លង​វីរុសកូវីដ១៩ឡើង​វិញ ការសម្រេចចិត្តត្រូវបានធ្វើឡើងក្នុងការដាក់ចេញនូវវិធានការណ៍សុវត្ថិភាព ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ហើយការផ្អាកការប្រកួតមួយចំនួនគឺរឿងដែលចាំបាច់” ។

V-League 2020 lại hoãn vì dịch Covid-19

“ តាមទស្សនៈ និងគោលការណ៍ណែនាំក្នុងបទបញ្ជាទី ១៩ របស់នាយករដ្ឋមន្រ្តី  សហព័ន្ធកីឡាបាល់​ទាត់​វៀតណាម បានធ្វើការសម្រេចចិត្តបែប​នេះ ដើម្បីបំពេញនូវទំនួលខុសត្រូវរបស់យើង ចំពោះសហគមន៍ក្នុងការការពារសុខភាពសមាជិករបស់យើងដែលចូលរួមក្នុងការប្រកួត ទាំង​ប្រជាជនក្នុងសង្គមទាំងមូលផង​ដែរ”។

ក្រៅ​ពី​ការ​ប្រកួត​ទាំងអស់​ក្នុង​លីគ​កមពូល​និង​លីគ​ទី២ ការ​ប្រកួត​ពាន​រង្វាន់យុវជន​ទាំងអស់​ក៏​ត្រូវ​ផ្អាក​ផង​ដែរ៕

ប្រភព៖ASEAN Football

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628