បាល់ទាត់

លោក គឹម ភក្ដី​និយាយ​អំពីម៉ាត់ នូរុណ៖ ជាកីឡាករ Tactical Player និងវៃឆ្លាត

“នូរុណជា​កីឡាករ​ដែល​គេ​ហៅ​ថា Tactical Player ជាកីឡាករ​ឆាប់​យល់​ពីយុទ្ធសាស្រ្ត និង​ចេះស្ដារឡើង​វិញ​នូវ​សមត្ថភាព​របស់​ខ្លួនឯង” នេះ​គឺ​ជា​សម្ដី​របស់​គ្រូ​បង្វឹក​​បណ្ដោះអាសន្នក្លិបបឹង​កេត​លោក​ គឹម ភក្ដី​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដែល​ក្រុមរបស់​លោក​ បាន​យក​ឈ្នះ​ក្រុមភ្នំពេញ​ក្រោន​៣​ទល់​១​នៅ​កីឡដ្ឋាន​ ខេមបូឌៀ អ៊ែវ៉េក្នុងពាន​រង្វាន់ Metfone Cambodian League សប្ដាហ៍​ទី​៩។

ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្គោលបណ្ដោះអាសន្នរូបនេះ​ថា៖” អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​គាត់​ជា​កីឡាករ​វៃឆ្លាតលើ​ទីលាន អាច​យល់​ដឹង​ពី​ស្ថានភាពលេង ហើយ​គាត់​ថ្ងៃ​ក្រោយ​ជា​កីឡាករ​ល្អ​សម្រាប់​កម្ពុជា”។

ក្នុង​ការ​ប្រកួត​នេះ!​នូរុណ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ការ​ប្រកួត​( Man of The Match)​ បន្ទាប់​ពី​បង្ហាញខ្លួន​បាន​៩០​នាទី​ពេញ​ម៉ោង​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ​និង​បញ្ជូនបាល់​ឲ្យ​ ឱ ភារុនស៊ុត​មួយ​គ្រាប់ទៀត។ នេះ​គឺ​ជា​គ្រាប់​ទី​៤​ហើយ​ សម្រាប់​កីឡាករ​ជំនាញ​ជើងឆ្វេង​រូបនេះ ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជារដូវកាល​២០២០៕

 

រូបភាព៖បឹងកេត

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628