បាល់ទាត់

នេះ​គឺ​ជា​ដើមចមខេត្តព្រៃវែង​យក​យុវជនក្លិប​វិសាខាមក​ប្រកួត​ប្រជែង​ក្នុងពាន​ Hun Sen Cup

” យុវជន​របស់​ខេត្តព្រៃវែង​ មាន​ការប្រកួត​ពាន​ក្នុង​ខេត្ត​ច្រើន ហើយ​ខ្លះ​រវល់នឹងការ​សិក្សា មួយចំនួន​ទៀតមិន​សូវ​មាន​អារម្មណ៍​ផ្ដោត​លើ​ការ​ប្រកួត​ ទើប​សម្រេច​ប្រើ​យុវជន​របស់​ក្លឹប​វិសាខា​”។ នេះ​គឺ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក Matthew Sinclair ​គ្រូ​បង្គោល​ក្លិប​ខេត្តព្រៃវែង​និយាយ​ក្នុង​សន្និសិទ​មុន​ការ​ប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Hun Sen Cup ថ្នាក់ខេត្ត។

នា​ពេល​កន្លង​មក​ក្រុម​មួយ​នេះ​តែងតែធ្វើ​បាន​ល្អ​ទី​បំផុត ​ក្នុង​ពាន​រង្វាន់ Hun Sen Cup ដោយ​មិន​ទាន់​ស្គាល់​រស់​ជាតិ​បរាជ័យ​នៅ​ឡើយ​ទេ​តាំង​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​បន្ត​ដល់​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក៏​ព្រោះ​តែ​ក្រុម​មួយ​នេះ​មាន​លាយ​យុវជន​ក្លិប​អាជីព​វិសាខាវ័យ​ក្រោម​១៨/១៩ឆ្នាំ។​បែប​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយចំនួន​រិះគន់ តែ​យ៉ាង​ណាក៏​ដោយ​! មិន​មាន​ច្បាប់​ណាមួយ​របស់​ពាន​រង្វាន់ Hun Sen Cup ថ្នាក់​ខេត្ត​ថាម​ល្មើស​នោះ​ទេ។

គ្រូ​បង្វឹកសញ្ជាតិអង់គ្លេសរូបនេះ​បាន​បន្ត​ទៀត​ថា៖” នេះជា​មូល​ហេតុសំខាន់មួយ ដែល​យើង​ប្រើ​​យុវជន​របស់​វិសាខា​ ដើម្បី​លេង​ក្នុង​ការ​ប្រកួត​​ដ៏​សំខាន់ ក្នុង​ពាន​រង្វាន់​ Hun Sen Cup នេះ។ យើង​ចង់​បង្ហាញ​ពីគុណភាព​របស់​យុវជន​របស់​យើង…ដើម្បី​ឱ្យ​គាត់​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់​នេះ ឱ្យ​ឃើញ​ថា​ពួកគាត់​ជា​យុវជន​មែន ប៉ុន្តែ​ពួកគាត់​អាច​ធ្វើ​បាន​ អាច​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​នេះ​បាន​”។

ជាចុងក្រោយ លោក Matthew Sinclair គ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែង សប្បាយចិត្តដែលកូនក្រុមបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនេះ ព្រោះបានស្រូបទាញបទពិសោធថ្មីៗ និងសម្រួចសមត្ថភាពពួកគេកាន់តែប្រសើរ។ លោកបន្ថែមថា ទោះប៉ះក្រុមណាក៏ដោយ កូនក្រុមតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ជាពិសេសការប្រកួតផ្ដាច់ព្រ័ត្រដ៏សំខាន់នេះ៕

រូបភាព៖ CNCC

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628