បាល់ទាត់

មហាហង្សអលស្តារ កាន់កំណត់ត្រាពិសេសក្រោយបញ្ចប់វគ្គ១៦ក្រុម KMH CL

ក្រុមបាល់ទាត់មហាហង្សអលស្តារ កំពុងបង្ហាញសាច់ដុំ និងបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពានរង្វាន់ KMH Champions League ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុវគ្គ១៦ក្រុម ( ជុំទី២) ។

ការយកឈ្នះក្រុមការពារតំណែងជើងឯក ISI DSC 1-0 កាលពីម្សិលមិញ បានរុញឲ្យក្រុមលោក អ៊ិន សុភិន ហក់ទៅឈរកំពូលតារាងពូល E ដែលមាន៩ពិន្ទុពេញ ហើយពុំធ្លាប់ចាញ់ការប្រកួតឡើយ។ ក្នុងនោះក្រុមសំបូរសិល្បៈករមួយនេះ ស៊ុតបញ្ចូលទីដៃគូបានដល់ទៅ៨គ្រាប់ នឹងរបូតតែមួយគ្រាប់ប៉ុណ្ណោះ កាលពីជំនួបបើកឆាក។

ទោះយ៉ាងណាក្តី ក្រុម ISI DSC នៅតែមានកៅអីឆ្ពោះទៅវគ្គ៨ក្រុមចុងក្រោយ ខណៈ AGE FC និង ក្តាមប្រៃ បញ្ចប់បេសកម្មរបស់ខ្លួនត្រឹមនេះ។

ពានរង្វាន់ KMH CL ជាកម្មវិធីទទួលខុសត្រូវសង្គមមួយរបស់ ISI Group ដែលបង្កើតឡើងដើម្បីផ្តល់ឪកាសឲ្យយុវជន បានលេងបាល់ទាត់។ ជើងឯកឆ្នាំ២០២០ សម្រាប់ពានរង្វាន់ពាក់កណ្តាលអាជីពធំជាងគេមួយនេះ នឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។

សម្រាប់ការតាមដានពានរង្វាន់មួយនេះ អ្នកគាំទ្រអាចចូលទៅកាន់ Facebook Page KMH Champions League ឬ ទស្សនាការផ្សាយផ្ទាល់ដោយ វេហាស៍។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628