បាល់ទាត់

ចំណុច​ពិសេស​មួយចំនួនក្នុង​ជំនួប​វគ្គផ្ដាច់​ព្រ័ត្រ​ពាន Hun Sen Cup 2020 ថ្នាក់​ខេត្ត

ការ​ប្រកួត​ពាន​រង្វាន់ សម្ដេច​ហ៊ុន​ សែនថ្នាក់​ខេត្ត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​រសៀល​នេះ​ត​ទៅ ​ខណៈ​ជំនួប​ដណ្ដើមលេខ​៣​រវាង​ខេត្ត​សៀមរាប​ និង​ត្បូងឃ្មុំលេង​នៅ​ម៉ោង៣រសៀល​ហើយ​ក្រុម​ដណ្ដើម​ជើង​ឯក​ដែល​គេ​ដឹង​ថា​ជា​ជំនួប​រវាង​ក្រុម​ខេត្ត​ត្បូងឃ្មុំ​ជាមួយ​ខេត្ត​ព្រៃវែង។

តាម​ការ​បញ្ជាក់​របស់ CNCC ជំនួប​ទាំង​នេះ​បើ​លេង​៩០​នាទី​ពេញ​លលទ្ធផល​នៅ​តែ​ស្មើ​គ្នា​ទៀត​នោះ ការ​ទាត់​បាល់​១១​ម៉ែត្រ​កាត់សេច​ក្ដី​នឹង​កើត​ឡើង​តែ​ម្ដង​ដោយ​គ្មាន​ការ​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​នោះ​ទេ។ ការ​ផ្លាស់ប្ដូរ​កីឡាករ​ចេញ​ចូល! គឺតាម​ច្បាប់​ថ្មី​របស់ FIFA ដោយ​ក្លិប​មួយ​ៗ​អាច​ផ្លាស់ប្ដូរ​កីឡាករ​ចំនួន​៥​នាក់​តែ​អាច​ធ្វើ​សកម្មភាព​ប្ដូរ​បាន​តែ​៣​ដង​ទេ។ យ៉ាងណា សម្រាប់ការផ្លាស់ប្ដូរចន្លោះម៉ោងសម្រាក១៥នាទីចប់វគ្គទីមួយ ពុំត្រូវបានរាប់បញ្ចូលឡើយ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងមិនអនុញ្ញាតឲ្យសាធារណជនទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិទេ ប៉ុន្តែលោកអ្នកតាមដានបានតាមរយៈការផ្សាយផ្ទាល់លើទូរទស្សន៍ និងទំព័រ Facebook របស់ BTV។ និយាយ​អីចឹង! ត្បូងឃ្មុំ, ព្រៃវែង, សៀមរាប និងកែប ក៏មានកៅអីវគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិរួចជាស្រេចហើយ ហើយសម្រាប់ការចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិនឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែកក្កដា នាពហុកីឡដ្ឋានជាតិ មុនចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី១២ និង១៣ ខែសីហា ដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៧ ខែវិច្ឆិកា៕

 

ប្រភពនិង​រូបភាព៖ CNCC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628