កីឡាជាតិ

អបអរសាទរ! វុធ តុលា ទាត់ ១ គ្រាប់ជួយព្រៃវែង គ្រងជើងឯកពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត

ក្រុមជម្រើសខេត្តព្រៃវែង បានទទួលជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០២០ ថ្នាក់ខេត្ត ក្រោយពីបានយកជ័យជម្នះលើ ក្រុមជម្រើសខេត្តត្បូងឃ្មុំ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្របានរៀបចំឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ស្របពេលដែលបានបញ្ចប់ទៅដោយលទ្ធផល ១ ទល់ ០ ខណៈរកបានដោយកីឡាករព្រៃវែង វុធ តុលា នៅដើមវគ្គទី ២ នៃការប្រកួត។

រំលឹកផងថា ជម្រើសខេត្តត្បូងឃ្មុំ ជាបេក្ខភាពការពារតំណែងជើងឯកឆ្នាំចាស់សម្រាប់ពានរង្វាន់ខាងលើ ថ្នាក់ខេត្តនេះ។ យ៉ាងណាក៏ដោយ ក្រុមជម្រើសខេត្ត ៤ នឹងត្រូវចូលរួមប្រកួតប្រជែងក្នុងពានថ្នាក់ជាតិរួមមាន ព្រៃវែង ត្បូងឃ្មុំ កែប និងសៀមរាប៕

 

*រូបភាព៖ Hun Sen Cup 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628