បាល់ទាត់

ត្រេកអរ! Xavi បានជាសះស្បើយពីជំងឺ COVID-19

អតីតវីរៈបុរសប្រចាំជម្រើសជាតិអេស្ប៉ាញ និងក្លិប FC Barcelona លោក Xavi បានប្រកាសពីភាគជោគជ័យក្នុងការព្យាបាលសម្រេចពីជំងឺ COVID-19 ដោយនឹងអនុញ្ញាតត្រឡប់មកបន្តអាជីពដឹកនាំជាមួយក្លិប Al Sadd SC បន្ត។ 

រំលឹកមកវិញបុរសវ័យ ៤០ ឆ្នាំខាងលើ ត្រូវបានក្លិប Al Sadd SC ប្រកាសកាលពីសប្តាហ៍មុនដោយបានឲ្យដឹងថា អ្នកចាត់ការទូទៅរូបនេះអវត្តមានក្នុងការដឹកនាំប្រកួតដំបូងនៃលីគកំពូលកាតា ក្រោយឈប់សម្រាកមួយរយៈព្រោះជំងឺរាតត្បាតសាកល COVID-19 ក៏ដោយសាររូបគាត់បានកើតនៃជំងឺនេះដូចគ្នា។ ខណៈការប្រកួតនោះបានបញ្ចប់ដោយយកឈ្នះលើក្លិប Al Khor ២ ទល់ ១​ ។

យ៉ាងណ! ពេលនេះ Xavi បានត្រូវប្រកាសជាផ្លូវការថាជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់មកគេហដ្ឋាន ព្រមទាំងនឹងលេចវត្តមានដឹកនាំកូនក្រុមឡើងវិញសម្រាប់ការប្រកួតសប្តាហ៍ក្រោយៗ ក្នុងលីគ។

បញ្ជាក់ផងថា ប្រទេសកាតា ទាំងមូលមានរបាយការណ៍អ្នកផ្ទុកជំងឺ COVID-19 សរុបជាង ១១ មុឺននាក់ ប៉ុន្តែកំពុងស្ថិតនៅក្នុងការព្យាបាល់ជាង ១ មុឺននាក់ប៉ុណ្ណោះ ដោយភាគច្រើនបានជាសះស្បើយមកវិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628