បាល់ទាត់

James Maddison បន្ត​កុងត្រា​ជាមួយ Leicester City ឡើងប្រាក់​ឈ្នួល​១១ម៉ឺនផោន​ក្នុងមួយអាទិត្យ

James Maddison បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Leicester City ចំនួន​៤​ឆ្នាំ​បន្ថែម​ទៀត​ខណៈ​កុងត្រា​ថ្មីនេះ ​រូប​គេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួលលើស​ពី​១១ម៉ឺនផោន​ក្នុង​មួយ​សប្ដាហ៍​ហើយ​បន្ដ​កុងត្រា​ដល់​ឆ្នាំ​២០២៤។

តាម​ប្រភព​ BBC បាន​បញ្ជាក់​ថាក្លិប​នឹង​ធ្វើ​ការ​ប្រកាស​កុងត្រា​ជា​នេះ​ជាផ្លូវ​ការ​នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ​ទៀត។ Maddison គឺ​ជា​ប្រធានបទដ៏​ចម្បង​នៃ​ការ​ផ្ទេរ​មក​ Manchester United ដោយ​រូប​គេ​រក​បាន​គ្រាប់​បាល់​៩​ប្រកួតនិង​បញ្ជូនបាល់​បាន​៣​ដង​ក្នុង​៣៨​ប្រកួតរដូវ​កាល​នេះ ហើយ​ក៏​ទទួល​បាន​កៅអី​លេង​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ។

កីឡាករវ័យ២០​ឆ្នាំបាន​ខកខាន​បង្ហាញខ្លួនក្នុង​៦​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ដោយ​សារ​របួស​ត្រកៀក ស្រប​ពេល​ក្រុម​កញ្ជ្រៀងខៀវមួយ​នេះ​ទទួល​បាន​៧​ពិន្ទុ​ក្នុង​ចំណោម​១៨​ពិន្ទុនា​ប៉ុន្មាន​ប្រកួតចុង​ក្រោយ ហើយ​ពួក​គេ​បានធ្លាក់​ចេញ​ពី​ពាន Champions League ដោយ​ឈរ​លេខ​៥។

ខណៈដែល Maddison បាន​ស៊ីញេកុងត្រា​បន្ថែម​ហើយ​នោះ អនាគតរបស់ Ben Chiwell ស្ថិត​ក្នុង​មន្ទិល​នៅ​ឡើយ។ ខ្សែ​ការពារ​ស្លាប​ឆ្វេង​រូបនេះ​មាន​ទំនាក​ទំនងធ្វើ​ការ​ផ្ទេ​ទៅ​លេង​នៅ​ Chelsea យ៉ាង​គំហុក​ទោះ​បី​ជា​រូប​គេ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​ក្លិប​បាន​ដាក់​តម្លៃ​ខ្លួន​ទប់​ការ​ទិញ​ពី​ក្លិប​ធំចំនួន៨៥លាន​ផោនក៏​ដោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628