កីឡាជាតិ

BREAKING៖ គ្រូត្បូងឃ្មុំ សម្រេចលាឈប់ពីតំណែងក្រោយរងជើងឯក HSC ថ្នាក់ខេត្តយប់មិញ

លោក ផន រស្មីពេជ្រ គ្រូបង្គោលនៃក្រុមជម្រើសខេត្តត្បូងឃ្មុំ ដែលបានជួយក្រុមឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ ២ ឆ្នាំជាប់គ្នាសម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បានសម្រេចលាឈប់ពីតំណែង។

ក្រុមជម្រើសខេត្តត្បូងឃ្មុំ បានបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសខេត្តព្រៃវែង ក្នុងលទ្ធផល ១ ទល់ ០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៤ ឆ្នាំ ២០២០ ថ្នាក់ខេត្ត ដោយបាត់បង់ឱកាសការពារតំណែងជើងឯកកាលឆ្នាំចាស់។

ក្រោយបញ្ចប់លទ្ធផលពីយប់មិញរួចរាល់ ថ្លែងក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួន លោក ផន រស្មីពេជ្រ បានប្រកាសលាឈប់ពីតំណែងក្នុងស្មារតីទទួលខុសត្រូវចំពោះលទ្ធផលទាំងនេះ៕

 

*ប្រភពរូបភាព៖ Hun Sen Cup & CNCC 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628