បាល់ទាត់

កាត់ក្ដី​ខុស​ច្រើន​ពេក​សហព័ន្ធកីឡាបាល់​ទាត់​វៀតណាមស្នើវគ្គសិក្សាបន្ថែមដល់អាជ្ញាកណ្តាលជាមួយអ្នកចិត្តវិទ្យា

គណៈកម្មាធិការអាជ្ញាកណ្ដាលរបស់ VFF កាលពីម្សិលមិញបានស្នើឱ្យមានវិធីដោះស្រាយបញ្ហាដែលទាក់ទងនឹងការ​កាត់​ក្ដីរបស់អាជ្ញាកណ្តាលនៅក្នុងការប្រកួតលីកបាល់ទាត់វៀតណាម ដែល​បច្ចុប្បន្ន​នេះ​ អាប៊ីតមួយចំនួន​បាន​ធ្វើ​ឲ្យ​ការ​ប្រកួតបាល់​ទាត់​ក្នុង​លីគកំពូល​វៀតណាម​ពិបាក​ភ្នែកមើល​ខ្លាំងឡើងៗ​ហើយ។

យោង​តាម​ទិន្នន័យពេញលេញ​មួយ​កាល​ពី​រដូវ​កាល​២០១៩ ៧៧ភាគរយ​នៃ​អាជ្ញាកណ្ដាល​ទាំងអស់​កាត់ក្ដី​មិន​បាន​ល្អ​ក្នុង​ V- League 1 ហើយ​ ៧៤ភាគរយ​ទៀត ក្នុង​លីគ​ទី​២​វៀតណាម។ ក្រៅពីនេះ! អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះសម្រាប់ VFF គឺថាជំនួយការអាជ្ញាកណ្តាល(អាប៊ីតខ្សែបន្ទាត់)ក៏​បង្កកំហុសដល់​ទៅ ៦១% ក្នុងការប្រកួត V.League 1 ខណៈ ៣៦%  V- League 2។

បន្ទាប់ពីទទួលបានរបាយការណ៍ផ្សេងៗនិងសាកសួរដោយអ្នកសង្កេតការណ៍បាល់ទាត់ជាច្រើននាក់នៅប្រទេសវៀតណាម ក្រុមប្រឹក្សាភិបាលអាជ្ញាកណ្ដាល​នស​សហព័ន្ធកីឡាបាល់​ទាត់​វៀតណាម ដឹកនាំដោយ Duong Van Hien បានធ្វើសកម្មភាពផ្តល់ទាំងដំណោះស្រាយរយៈពេលខ្លី​ និងវែងដើម្បីបណ្តុះបណ្តាលអាជ្ញាកណ្តាលបន្ថែម​ទៀត។


“កំហុសដែលធ្វើឡើងដោយអាជ្ញាកណ្តាលក្នុងដំណាក់កាលទី ១ នៃលីកនឹងត្រូវបានគេមើលឃើញថាស្ថិត​ក្នុង​ដំណាក់កាល​សិក្សា។ សម្រាប់រយៈពេលវែង យើងនឹងពិនិត្យឡើងវិញនូវអាជ្ញាកណ្តាលទាំងអស់ ពីព្រោះអាជ្ញាកណ្តាលជាន់ខ្ពស់ជាច្រើន មិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីគ្រប់គ្រង ដឹកនាំការប្រកួតបែបអាជីពឡើយ”។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628