បាល់ទាត់

AFC Cup 2020 ពូល​ F និង​ G ត្រូវ​លេង​នៅ​វៀតណាម

កូឡាឡាំពួរ: សហព័ន្ធកីឡាបាល់​ទាត់វៀតណាម The Vietnam Football Federation (VFF) បាន​បញ្ជាក់​ថា​ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup តំបន់​អាស៊ាន​ក្នុង​ពូល F និង​ G (AFC Cup 2020 ASEAN Zone Groups F and G )​ខណៈ​ដែលកាល​វិភាគ ​នឹង​លេងលើស​ពី​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៣​ដល់​២៩ខែ​កញ្ញា​ ឆ្នាំ​២០២០។

ការ​ប្រកួត​ទាំងអស់ក្នុង​ពូល F នឹង​លេង​នៅ​កីឡដ្ឋាន Thong Nhat Stadium ក្នុង​ក្រុងហូជីមិញ ហើយ​ការ​ប្រកួត​ទាំងអស់​ក្នុង​ពូល G នឹង​ត្រូវ​លេង​នៅកីឡដ្ឋាន Quang Ninh’s Cam Pha Stadium។ ចំណែក​ទីលាន​សម្រាប់​ទឹកដី​កណ្ដាលសម្រាប់​ពូល H តំបន់​អាស៊ាន​នឹង​បង្ហាញឲ្យដឹងក្នុង​កម្មវិធី​ចាប់​ឆ្នោតវគ្គចាញ់​ធ្លាក់​នៅ​ថ្ងៃ​ទី២៧​ខែ​សីហាឆ្នាំ​២០២០​នៅ​ទីស្នាក់​ការ​របស់​ AFC។

AFC បាន​បញ្ជាក់កាល​ពី​មុន​ហ្នឹង​ថា​ប្រទេសម៉ាល់ឌីវ ​គឺ​ជា​ទឹក​ដី​កណ្ដាល​សម្រាប់​វគ្គជម្រុះ​ក្នុង​តំបន់​អាស៊ីខាងត្បូងក្នុង​ពូល​ E ហើយ​លេង​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​ដល់​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២០។ ក្រុម​ដែល​ឈរ​កំពូល​តារាង​ក្នុង​តំបន់​អាស៊ីខាងត្បូង​នឹង​ឡើង​ទៅ​ជម្រុះ​នៅ​វគ្គ Inter-Zone Semi-Finals លេង​នៅ​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកាឆ្នាំ​២០២០៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628