បាល់ទាត់

ផ្លូវការ៖ AFF Suzuki Cup ឆ្នាំនេះ លើកទៅរៀបចំឆ្នាំ ២០២១

ជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់កំពូលនាតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ឆ្នាំ ២០២០ នឹងត្រូវពន្យារពេលទៅរៀបចំនៅឆ្នាំបន្ទាប់ ២០២១ ក្រោយពីស្ថានភាពតំបន់មួយនេះកំពុងរងគ្រោះដោយសារជំងឺរាតត្បាតសាកល COVID-19 ។

 

ក្នុងរសៀលនេះ សហព័ន្ធបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ (AFF) បានចេញសេចក្តីប្រកាសជាផ្លូវការសម្រេចធ្វើការពន្យារពេលរៀបចំព្រឹត្តិការណ៍ AFF Championship ឬប្រិយមិត្តស្គាល់ថា AFF Suzuki Cup ដោយទៅរៀបចំនៅក្នុងឆ្នាំ ២០២១ តែម្តង។

ដើមឡើយព្រឹត្តិការណ៍ដែលរៀបចំឡើងរវាង ២ ឆ្នាំម្តងខាងលើ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ប៉ុន្តែយោងទៅតាមស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងវាយប្រហារដោយសារជំងឺ COVID-19 បានសម្រេចពន្យារពេលជាផ្លូវការបែបនេះ។ ចំពោះកាលវិភាគប្រកួតនាឆ្នាំ ២០២១ សហព័ន្ធបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ (AFF) នឹងប្រកាសតាមពេលក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628