បាល់ទាត់

កីឡាករក្រុមជម្រើសឡាវមួយរូប ត្រូវពិន័យមិនឲ្យពាក់ព័ន្ធបាល់ទាត់មួយជីវិត

កីឡាករ Thipphonexay Inthavongsa ដែលជាសមាជិកនៃក្រុមជម្រើសជាតិឡាវ និងលេងក្នុងតំណែងអ្នកចាំទី ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចធ្វើការដាក់ពិន័យមិនឲ្យពាក់ព័ន្ធកីឡាបាល់ទាត់មួយជីវិត ក្រោយពីរកឃើញកំហុសរៀបចំការប្រកួតនាពេលកន្លងមក។

យោងតាមសេចក្តីប្រកាសពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចពិន័យលើអ្នកចាំទី Thipphonexay Inthavongsa ជាកីឡាករសញ្ជាតិឡាវ ក្រោយពីមានការស៊ើបអង្កេតរកឃើញបានរួមចំណែករៀបចំការប្រកួត (Match-Fixing) ក្នុងការប្រកួតរវាងក្រុមជម្រើសឡាវ ចាញ់ ជម្រើសជាតិហុងកុង ០ ទល់ ៤ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅ។

ដ្បិតពុំបានបង្ហាញអំពីភ័ស្តុតាងជាសារធារណៈដល់អ្នកគាំទ្រឲ្យបានដឹង ប៉ុន្តែការពិន័យដ៏ធ្ងន់ធ្ងរមួយនេះត្រូវបានធ្លាក់មកដល់ និងទទួលឯកភាពដោយសហព័ន្ធបាល់ទាត់ឡាវ (LFF) ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628