បាល់ទាត់

ស្ងាត់ៗ លីគកំពូលប៊ែលហ្ស៊ិកបើករដូវកាលថ្មី 2020/2021 នាសប្តាហ៍ក្រោយ

ពានរង្វាន់លីគកំពូលប៊ែលហ្ស៊ិករដូវកាលថ្មី ២០២០/២០២១ នឹងចាប់ផ្តើមដំណើរការពីសប្តាហ៍ក្រោយតទៅ ក្រោយពីផ្អាកមួយរយៈពេលវែងកន្លងមកដោយសារតែជំងឺរាតត្បាតសាកល COVID-19 ។

រំលឹកផងថាលីគកំពូលប៊ែលហ្ស៊ិកគឺជាលីគដំបូងគេក្នុងទ្វីបអឺរ៉ុប ដែលបានសម្រេចផ្អាក និងបិទបញ្ចប់រដូវកាលចាស់ ២០១៩/២០២០ មុនគេបង្អស់ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ដោយជើងឯកបានទៅលើក្លិប Club Brugge និងក្លិប Waasland-Beveren ស្ថិតនៅលេខរៀងទី ១៦ (បាតតារាង) ។

តែសម្រាប់រដូវកាលថ្មី ២០២០/២០២១ លីគកំពូលប៊ែលហ្ស៊ិក បានបន្ថែមសមាជិកចូលរួមពី ១៦ ក្លិបទៅដល់ ១៨ ក្លិប ពោលក្នុងរដូវកាលចាស់ពុំមានក្លិបកាត់ចេញនោះទេ ដោយបានបន្ថែមក្លិបពីលីគលំដាប់ទី ២ ចំនួន ២ ថែមទៀតឡើងមកចូលរួមប្រកួតប្រជែងរួមមានក្លិប Louvain និងក្លិប Beerscho ។ ចំពោះការចូលរួមទស្សនា នឹងធ្វើការប្រកួតដោយបិទទ្វារជាបណ្តោះអាសន្នដដែល (Closed-Door Match) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628