បាល់ទាត់

Trat FC កំណត់ការចំណាយត្រឹម ២០ លានបាតសម្រាប់រដូវកាលនេះ ទប់ស្កាត់វិបត្តិសេដ្ឋកិច្ច

បញ្ហាវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាត COVID-19 បានកើតឡើងស្ទើជុំវិញពិភពលោក ទាំងក្នុងវិស័យបាល់ទាត់ផងដែរ។ ក្នុងនោះផង ដើម្បីការពារខ្លួន និងទប់ស្កាត់ជាមុនដើម្បីគេចចេញពីវិបត្តិមួយនេះក្លិបសមាជិកលីគកំពូលថៃ Trat FC បានសម្រេចកំណត់ថវិកាសម្រាប់ចាយវាយរដូវកាលនេះជាមុន។

ការរីករាលដាលនៃជំងឺសាកល COVID-19 បានធ្វើឲ្យក្លិបបាល់ទាត់ក្នុងប្រទេសថៃ ថយចុះនូវវិបត្តិសេដ្ឋកិច្ចតាមរយៈការបន្ថយពីម្ចាស់ឧបត្ថម្ភក្តី ព្រមទាំងការប្រកួតរៀបចំឡើងដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋានថែមទៀត។

សម្រាប់ការចុះផ្សាយរបស់ smmsport បានបង្ហាញឲ្យដឹងថាក្លិប ដែលឈរចំណាត់ថ្នាក់លេខរៀងទី ១០ ក្នុងតារាងលីគកំពូលថៃ នារដូវកាលមុន Trat FC បានសម្រេចកំណត់ថវិកាសម្រាប់ការចាយវាយ ក្នុងរដូវកាលនេះត្រឹម ២០ លានបាតចុះក្រោម ឬស្មើប្រមាណជាង ៦៤ មុឺនដុល្លារប៉ុណ្ណោះ។

តាមប្រភពដដែលខាងលើ ចំនួនថវិកាក្លិប​គឺទុកសម្រាប់ចាយវាយសរុបរយៈពេល ១០ ខែ ដោយរយៈពេលដល់ដំណាច់ខែឧសភា ឆ្នាំ ២០២១ ។ យ៉ាងណាចំពោះចំនួននេះប្រៀបនឹងការចាយវាយជាប្រចាំរដូវកាលរបស់ក្លិបក្នុងលីគកំពូលថៃ គឺជាចំនួនទាបជាងរាល់ឆ្នាំ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628