បាល់ទាត់

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Buriram United តេស្តឃើញផ្ទុក COVID-19

កីឡាករចំណូលថ្មីរបស់ក្លិបយក្សនៃលីគកំពូលថៃ Buriram United ពោលគឺខ្សែប្រយុទ្ធ Marko Scepovic ដែលទើបផ្ទេរមកចូលរួមសម្រាប់រដូវកាលនេះ ត្រូវបានតេស្តឃើញមានផ្ទុកជំងឺឆ្លងសាកល COVID-19 ។ 

កីឡាករខាងលើមានវ័យ ២៩ ឆ្នាំ និងសញ្ញាតិស៊ែ​ប៊ី ដោយទើបត្រូវបាន Buriram United ជួលយន្តហោះឯកជនដឹកកីឡាកររូបនេះពីតំបន់អឺរ៉ុបមកផ្ទាល់ដល់ខេត្ត Buriram ប៉ុន្តែកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ ប៉ុន្តែមកទល់រសៀលនេះ តាមការពិនិត្យចុងក្រោយត្រូវបានរាយការណ៍ថាកីឡាករកម្ពស់ដល់ ១.៩២ ម៉ែត្រខាងលើបានផ្ទុកជំងឺ COVID-19 ។ បច្ចុប្បន្នភាពបានបន្តស្នាក់នៅក្នុងមន្ទីរពិនិត្យព្យាបាលជំងឺមួយនេះក្នុងខេត្ត Buriram ។

គួរបញ្ជាក់ផងថា Marko Scepovic គឺជាអតីតសមាជិកនៃក្រុមជម្រើសជាតិស៊ែប៊ី កំឡុងសម័យកាលលេងជម្រុះទៅកាន់ FIFA World Cup ឆ្នាំ ២០១៤ ។ ក្នុងអាជីពជាមួយក្លិបវិញ ធ្លាប់បង្ហាញសមត្ថភាពជាមួយក្លិបលីគកំពូលនាតំបន់អឺរ៉ុបជាច្រើនដូចជានៅស៊ែប៊ីផ្ទាល់ រុស្សី ប៊ែលហ្ស៊ិក ក្រិក និងលីគលំដាប់ទី ២ អេស្ប៉ាញ ផងដែរ និងចុងក្រោយបង្អស់លេងជាមួយក្លិប Fehervar FC សមាជិកលីគកំពូលហុងគ្រី មុនការផ្ទេរមកលេងលើកដំបូងនៅក្នុងទ្វីបអាស៊ី ជាមួយក្លិបថៃ Buriram United នេះឯង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628