បាល់ទាត់

Militao បោះសម្តីមុនជួប Man City ជើងទី ២ ៖ អវត្តមាន Ramos ប៉ុន្តែនៅមានខ្ញុំម្នាក់ទៀត

ថ្លែងយ៉ាងមានជំនឿមុតមាំ និងការតាំងចិត្តរបស់កីឡាករ Eder Militao ក្នុងការបំពេញតួនាទីជួយការពារសំណាញ់ទីនៃការត្រៀមខ្លួនប្រកួតតទល់នឹងក្លិប Manchester City នាជំនួបជើងទី ២ នៃពានរង្វាន់ UEFA Champions League ។

ខ្សែការពារប្រធានក្រុម Sergio Ramos របស់ក្លិបអធិរាជស Real Madrid នឹងអ​វត្តមានក្នុងការប្រកួតជើងទី ២ តទល់នឹងក្លិបជើងឯកលីគកំពូលអង់គ្លេសរដូវកាលមុន Manchester City ស្របពេលដែលជើងទី ១ ពួកគេក៏បានបរាជ័យ ១ ទល់ ២ រួចមកហើយផងនោះ។ ដោយឡែកនាសប្តាហ៍ក្រោយនេះ ក្លិបទាំងទ្វេនឹងត្រូវជួបគ្នាម្តងទៀតដើម្បីសម្រេចជោគវាសនាឡើងទៅវគ្គបន្ទាប់។

ពាក់ព័ន្ធនឹងអវត្តមានកំពែងការពារដោយសារកាតក្រហមកាលពីជើងទី ១ សម្រាប់កីឡាករ Eder Militao បានបញ្ចេញមតិយ៉ាងជឿជាក់ថា៖

៉ ការប្រកួតទល់នឹង Manchester City ពួកយើងនឹងអវត្តមានប្រធានក្រុម (Sergio Ramos) ។ តែសូមជឿជាក់លើខ្ញុំ ខ្ញុំនឹងព្យាយាមលេងឲ្យបានល្អក្នុងការប្រកួតមួយនេះ។ Sergio Ramos គាត់មិននៅទីនេះ ប៉ុន្តែខ្ញុំនឹងលេងពេញបេះដូងឲ្យអស់លទ្ធភាពក្នុងការប្រកួត។  ៉ 

បញ្ជាក់ផងថាជើងទី ២ នឹងរៀបចំឡើងនៅប្រទេសអង់គ្លេស ក្នុងទីក្រុង Manchester របស់ក្លិបម្ចាស់ផ្ទះ ដោយត្រូវប៉ះគ្នានារាត្រីឆ្លងចូលថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ នៅម៉ោង ៣ៈ០០ ទាបភ្លឺ (ម៉ោងនៅកម្ពុជា) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628