បាល់ទាត់

Chanathip បង្កើតកំណត់ត្រាមួយប្រចាំលីគកំពូលជប៉ុន ក្នុងការប្រកួតម្សិលមិញ (Highlight)

ខ្សែបម្រើប្រយុទ្ធល្បីឈ្មោះបោះសម្លេងនៃក្រុមជម្រើសជាតិថៃ Chanathip Songkrasin បានបង្កើតកំណត់ត្រាពីសេសមួយ ពោលក្នុងនាមជាកីឡាករជនជាតិថៃដំបូងគេ បានពាក់នូវស្លាកប្រធានក្រុមប្រចាំពានរង្វាន់លីគកំពូលជប៉ុន។ 

ក្នុងការប្រកួតលីគកំពូលជប៉ុន រដូវកាល ២០២០ សប្តាហ៍ទី ៨ ក្លិបម្ចាស់ផ្ទះ Consadole Sapporo បានត្រឹមបរាជ័យក្រោមថ្វីជើងក្លិបភ្ញៀវ Vissel Kobe ដោយលទ្ធផល ២ ទល់ ៣ ។

ក្នុងការប្រកួតខាងលើនេះកីឡាកររហស្សនាម Messi J ខាងលើ ត្រូវបានអ្នកចាត់ការទូទៅផ្តល់សេចក្តីទំនុកចិត្តឲ្យពាក់ស្លាកប្រធានក្រុម បន្ទាប់ពីកីឡាករប្រធានក្រុម Hiroki Miyazawa បានប្តូរចេញនៅនាទី ៧៩ នៃការប្រកួត។ ការផ្តល់ស្លាកប្រធានក្រុមនេះ មានន័យថា Chanathip Songkrasin គឺជាកីឡាករសញ្ជាតិថៃ មុនគេបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជប៉ុនដោយអាចទទួលបានស្លាកនេះក្នុងការប្រកួតលើទីលាន៕

ខាងក្រោមនេះជាវីឌីអូហាយឡាយនៃការប្រកួត៖

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628