បាល់ទាត់

ក្លិបម៉ាឡេស៊ីមួយត្រូវពិន័យកាត់ ៣ ពិន្ទុក្នុងលីគ ព្រោះបង់ប្រាក់ឈ្នួលកីឡាករ និងបុគ្គលិកយឺត

ក្នុងថ្ងៃនេះសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានចេញលិខិតពិន័យផ្លូវការដល់ក្លិប Kelantan FA សមាជិកក្នុងក្របខណ្ឌលីគលំដាប់ទី ២ ម៉ាឡេស៊ី ក្រោយពីក្លិបនេះមានភាពយឺតយ៉ាវដល់ការបង់ប្រាក់ឈ្នួលកីឡាករ និងបុគ្គលិកក្លិប។

តាមរយៈការពិន័យក្លិប Kelantan FA នឹងត្រូវកាត់ ៣ ពិន្ទុក្នុងតារាងក្របខណ្ឌលីគលំដាប់ទី ២ ម៉ាឡេស៊ី ដោយនេះគឺជាការពិន័យជំហានដំបូង ក្នុងករណីមានភាពយឺតយ៉ាវបន្តអាចនឹងត្រូវពិន័យបន្ថែមទៀតពីសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ។

បើតាមការបង្ហាញទិន្នន័យក្លិបមានមូលដ្ឋានស្ថិតនៅជិតព្រំដែនថៃ-ម៉ាឡេស៊ី ខាងលើបានខកខានការបង់ប្រាក់ឈ្នួលដល់កីឡាករ និងបុគ្កលិកក្លិបតាំងពីកំឡុងខែកុម្ភៈ ដើមឆ្នាំមកម្ល៉េះ ប៉ុន្តែក្លិបក៏បានចេញសំណងប្រាក់ឈ្នួលមួយចំនួនផងដែរ តែពុំទាន់គ្រប់តាមតម្រូវការ។ បន្ថែមលើសពីនេះ! ប្រសិនបើក្លិប Kelantan FA នៅបន្តមានភាបមិនប្រក្រតីផ្នែកហិរញ្ញវត្ថុនោះអាចនឹងដកអាជ្ញាបណ្ណក្លិបពីសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) នារដូវកាលបន្ទាប់ ២០២១ ។

បច្ចុប្បន្នក្លិបមានអាយុ ៧៤ ឆ្នាំខាងលើដើមឡើយកំពុងស្ថិតនៅលេខរៀងទី ៧ ក្នុងតារាងលីគជាបណ្តោះអាសន្ន ក្រោយប្រកួត ៣ សប្តាហ៍ ឈ្នះ ១ ស្មើ ១ និងចាញ់ ១ ប៉ុន្តែនឹងត្រូវកាត់ ៣ ពិន្ទុចេញថែមទៀត៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628