បាល់ទាត់

Man Utd យល់​ព្រម​ជះលុយ១២០លាន​អឺរ៉ូតាមចំណង់របស់ Dortmund តែ​បង់​រំលស់ជា​ដំណាក់កាលៗ

តាមរយ​កាសែត The Bild របស់​អាល្លឺម៉ង់ Manchester United មាន​ឆន្ទៈព្រម​តាម​បំណងរបស់ Borussia Dortmund ដោយ​ជះលុយ​១២០​លាន​អឺរ៉ូ​ទិញយក​ Sancho ប៉ុន្តែ​ការ​បង់​លុយ​នឹង​ធ្វើ​តាម៣​ដំណាក់កាលៗ។

ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ​នឹង​ទទួល​បាន​៧០​លាន​អឺរ៉ូសម្រាប់​ដំណាក់កាល​ដំបូង ហើយ​បន្តបន្ទាប់ទៀត​ ពួក​គេ​នឹង​ទទួល​បាន​នៅ​ដំណាក់​កាល​ទី​២ ៣០​លាន​អឺរ៉ូ ហើយ​ដំណាក់កាល​បិទគូទ២០​លាន​អឺរ៉ូ។ តាម​ប្រភព​ដដែល! Dortmund បើក​ចិត្ត​បើក​កាយទទួល​យក​លុយជា​ដំណាក់​កាលៗ​បែប​នេះ ដែល​មាន​ន័យ​ថា​កិច្ចព្រម​ព្រៀង​ជិត​ដល់ទីបញ្ចប់​ហើយ។

ជាមួយ​នឹងការ​រក​បាន​១៧​គ្រាប់​ ព្រមទាំងបញ្ជូនបាល់​បាន​១៦​ដង​ក្នុងពាន​រង្វាន់​ Bundesliga រដូវ​កាល​មុន Sancho នឹង​លេង​ត្រូវ​ជើង​គ្នា​ជាមួយ​តំបន់​ប្រយុទ្ធរបស់ Man Utd ដែល​មាន​ដូចជា៖ Anthony Martial, Marcus Rashford និង Mason Greenwood៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628