បាល់ទាត់

គ្រូបង្វឹកម៉ាឡេស៊ី​ថា​ AFF 2020 ពន្យារពេលដល់ឆ្នាំ​២០២១​ធ្វើឲ្យជម្រើស​ជាតិ​មាន​ពេលផ្ដោត​លើ World Cup

គ្រូបង្វឹក​ជម្រើស​ជាតិ​ម៉ាឡេស៊ី​លោក Tan Cheng Hoe បាន​ជឿ​ថា​ការ​ប្រកាសពន្យារពេល​ការ​ប្រកួត​ AFF Cup 2020 នឹង​ជួយជំរុញឲ្យ​ម៉ាឡេស៊ី​រៀប​ចំ​ខ្លួន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ FIFA World Cup Qatar 2022 and AFC Asian Cup China 2023។

ពាន​រង្វាន់លំដាប់​តំបន់មួយ​នេះ​​បើ​យោង​តាម​កាលវិភាគផ្លូវ​ការ​នឹង​លេង​នៅ​ថ្ងៃ​ទី២៣​វិច្ឆិកា​ដល់​៣១​ធ្នូ ប៉ុន្តែ​ជា​អកុសល​ត្រូវ​លើក​ទី​ឆ្នាំ​២០២១​វិញ។លោក Tan បាន​និយាយ​ថា ការ​ពន្យារពេល​បែប​នេះ​មានន័យ​ថា ម៉ាឡេស៊ី​អាច​ផ្ដោត​លើ​ការ​ប្រកួត​វគ្គ​ជម្រុះ​​ FIFA World Cup Qatar 2022 និងAFC Asian Cup China 2023 បាន​ពេញ​លេញ។

“ក្នុង​នាម​ជា​គ្រូ​បង្គោល ​ខ្ញុំ​មាន​អារម្មណ៍​ថា​ធូទ្រូងណាស់។ សម្រាប់​ឆ្នាំ​២០២០​យើង​អាច​ផ្ដោត​លើ​វគ្គ​ជម្រុះ​ដែល​ជា​អទិភាព​នោះ​គឺ​យើងចង់​ទៅ​លេង​នៅ​ Asian Cup។ កីឡាករ​ជម្រើស​ជាតិ​របស់​យើង​ភាគ​ច្រើន មិន​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​នោះ​ទេក្នុង​ឆ្នាំ​នេះ ពី​ព្រោះ Covid-19 ខណៈ​ដែលលីគ​ចាប់​ផ្ដើម​ក្នុង​ខែ​នេះ យ៉ាងហោច​ណាស់​! កីឡាកររបស់​យើង​អាច​រៀប​ចំ​ខ្លួន និង​ស្មារតីរបស់​ខ្លួន​សម្រាប់​វគ្គ​ជម្រុះ”។

“ពួក​គេ​ត្រូវ​ចាំបាច់​ត្រូវ​ផ្ដោតលើខែ​តុលា​និង​វិច្ឆិកា​(ជម្រុះពានទ្វីបអាស៊ី) មុន​ពេល​ពួក​គេ​ផ្ដោត​លើ​លីគ​នៅ​រដូវ​កាល​ក្រោយ”។

បន្ទាប់​ពីចាប់​ផ្ដើម​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល G ម៉ាឡេស៊ី​បាន​យក​ឈ្នះ​ឥណ្ឌូនេស៊ី​៣​ទល់​២​ហើយ​ ពួក​គេ​បាន​រងបរាជ័យក្រោម​ថ្វី​ជើង​អារ៉ាប់រួម ​និង​វៀតណាម។ ម៉ាឡេស៊ី​នឹង​ត្រូវ​ជួប​ UAE ក្នុង​វគ្គ​ជម្រុះ​ Asian Cup នៅ​ថ្ងៃ​ទី​០៨​ខែ​តុលា មុន​ពេល​ទទួល​ជម្រើស​ជាតិ​វៀតណាម​៥​ថ្ងៃ​បន្ទាប់​ទៀត។​ ប្រកួតចុង​ក្រោយ​ពួក​គេ​ត្រូវ​ជួប​ថៃ​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា។

ក្រុម​កំពូល​តារាង​ទាំង៨​និង​ក្រុមលេខ​២​ល្អបំផុត​៤​ក្រុម​ នឹង​ទៅ​លេង​នៅ​ជុំ​ចុង​ក្រោយ​ ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២៣ ខណៈ​សម្រាប់ World Cup ក្រុម​កំពូល​តារាងនឹង​ប្រកួត​ជម្រុះជុំ​ទី​៣​បន្ត​ទៀត៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628