បាល់ទាត់

Chanathip ជាប់​ក្នុង​ក្រុមល្អបំផុតក្នុង​លីគកំពូល​ជប៉ុន​ប្រចាំខែ​កក្កដា

តារាបាល់​ទាត់​ថៃ Chanathip Songkrasin​នៅ​តែ​បន្ត​ភាពលេចធ្លោ​ក្នុង​ការ​ប្រកួត​នៅ​ J. League ខណៈ​ពេល​នេះ​រូបគេ​មាន​ឈ្មោះ​ក្នុងក្រុម​ល្អ​បំផុត​ប្រចាំ​ខែ​កក្កដា​ឬ​  Team of the Month។

កីឡាករ​កម្ពស់១.៥៨ម៉ែត្ររូបនេះ​គឺ​ជា​កម្លាំង​ប្រយុទ្ធពិសេស​របស់​ក្លិប Consadole Sapporo ចាប់​តាំង​ពី​លីគ​កំពូល​លេង​ឡើង​វិញ។បង្ហាញខ្លួន​បាន​៧​ប្រកួត​ Chanathip បញ្ជូនបាល់​បាន៤​ដង​និង​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់។ ក្រៅ​ពី​កីឡាករ​ជម្រើស​ជាតិ​ថៃ​រូបនេះ ប្រធាន​ក្រុម Vissel Kobe កីឡាករ Andres Iniesta ខ្សែបម្រើ Akihiro Ienaga របស់​ក្លិប Kawasaki Frontale និង​ខ្សែ​ប្រយុទ្ធ Takashi Usami របស់ ​Gamba Osaka​ ក៏​មាន​ឈ្មោះ​ដែរ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រូប​គេ​បាន​ក្លាយ​ជា​ប្រធាន​ក្រុមរបស់​ក្លិប Consadole Sapporo បន្ទាប់​ពី​ប្ដូរ​ចេញ​ប្រធាន​ក្រុម​ចាស់​ហើយ​នេះ​គឺជា​លើក​ដំបូង​សម្រាប់​កីឡាករ​អាស៊ាន​ដែល​មាន​សមត្ថភាពពាក់​ស្លាកដៃ​ប្រធាន​ក្រុមក្នុង​ការ​ប្រកួត​ប្រជែង​នៃ​លីគកំពូល​ជប៉ុន៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628