បាល់ទាត់

Manchester United និង​ Inter Milan ព្រមព្រៀងលើ​កុងត្រាអចិន្រ្តៃយ៍របស់ Alexis Sanchez

ទីបំផុត​! Manchester United នឹង​ត្រូវ​បាត់​បង់ Alexis Sanchez មែន​ទែន​ហើយ​នៅ​រដូវ​កាល​ក្រោយ​ខណៈ​ដែលការ​ទាមទារ​របស់ Inter Milan ចង់​បាន​កីឡាកររូបនេះលេង​នៅ​ទឹក​ដី​របស់​ខ្លួនកាន់​តែ​ខ្លាំង។

ក្លិប​យក្ស​អ៊ីតាលី​បាន​យក​កីឡាករ​មាន​បទពិសោធន៍​រូបនេះក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង ​ហើយ​លទ្ធភាព​នៃ​ការ​ទៅ​លេងក្នុង​លក្ខខ័ណ្ទអចិន្ត្រៃយ៍ក៏​កើត​ឡើង​ឆាប់​ៗ​ដែរ។​ចប់តាំង​ពីបាល់​ទាត់​លេង​ឡើង​វិញ! Sanchez រក្សា​បាន​ទម្រង់ន​លេង​ល្អហើយ​ឈាន​មក​រក​ភាព​ល្អបំផុតរបស់​ខ្លួនឡើងវិញ ហើយ​នេះ​គឺ​ជា​មូលហេតុដែល​ធ្វើ​ឲ្យ​ Inter សម្រេចចិត្ត​ចង់​បានផ្ដាច់​មុខ​តែ​ម្ដង។

ប្រភពកាសែត​អ៊ីតាលី Corriere della Sera Sanchez នឹង​ចុះ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំដើម្បីបន្ត​ស្នាក់​នៅ​ទឹក​ទី San Siro ដល់​ឆ្នាំ​២០២៣​ហើយ​ការ​ផ្ទេរ​នេះនឹង​ត្រូវ​ប្រកាស​ ក្រោយ​ពេល​ Inter Milan លេង​ជាមួយ Getafe ក្នុងពាន​រង្វាន់ UEFA Europa League រួចរាល់។

នេះ​មានន័យ​ថា​ប្រាក់​ឈ្នួល​ដែល​បិដាចក្រហម​បង់​ឲ្យ​កីឡាករ​ឈីលី​រូបនេះ​ក្នុង​មួយ​អាទិត្យ​៣៥ម៉ឺនផោននឹង​ត្រូវ​ឲ្យ​ Inter Milan ជា​ង្នក​ចេញ​ជំនួស​ម្ដង ហើយ​Man Utd លក់​ផ្ដាច់​កុងត្រា​នេះ​ត្រឹម​តែ​១៣.៥លាន​ផោន​ប៉ុនណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628