បាល់ទាត់

Man Utd អនុញ្ញាតិ​ឲ្យ​យុវជនម្នាក់​ទៅ​លេង​នៅ Bournemouth លើ​លក្ខខ័ណ្ឌខ្ចី​ជើង

ខ្សែ​បម្រើកណ្ដាល​វ័យ​ក្មេង James Garner នឹង​ត្រូវ​ទៅ​លេង​នៅ Bournemouth ដែលជា​ក្លិប​ទើ​​ប​ធ្លាក់​ពី​ Premier League ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។

កាសែត​ The Sun រាយការណ៍​ថា យុវជន​ម្នាក់​នេះ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុង​ការ​បង្ហាញខ្លួន​ស្ទើ​គ្រប់​ឈុតយុវជនថ្នាល់របស់​បិសាចក្រហម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​ហើយ​រូប​គេ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ក្លាយ​ជាកីឡាករ​ល្អ​នា​ពេល​អនាគត។​រូប​គេ​បង្ហាញ​ខ្លួន​ក្នុងពាន​រង្វាន់ Premier League ឲ្យ​បិសាចក្រហម​ជាមួយ Crystal Palace កាល​ពី​ឆ្នាំ​២០១៦ហើយ​ចាប់​តាំងពីពេល​នោះ​មក រូប​គេ​លេង​បាន​៥​ប្រកួត​ឲ្យ​ក្រុម​ធំ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! រូប​គេ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង​ដំណែង​១១​នាក់​ដំបូង ជាមួយសិស្សច្បង​នោះ​ទេ ខណៈលោក Ole Gunnar Solakjaer ក៏​ពិបាក​ក្នុង​ការ​រើស​មក​ចូល​រយម​ក្រុម​ធំដែរ​ដោយ​សារ​បទពិសោធន៍​នៅ​តិច។

ដូច្នេះ!​កាតរអនុញ្ញាតិឲ្យ​ចាកចេញ​ទៅ​លេងបែប​ខ្ចី​ជើង​គឺ​ជា​រឿង​ល្អ​សម្រាប់​ខ្សែ​បម្រើ​វ័យ១៩ឆ្នាំ​រូបនេះ។ បង្ហាញ​ខ្លួន​ក្នុង​ Premier League 2( លីគយុវជន)​រូប​គេ​រក​បាន​១០​គ្រាប់​ក្នុង​ការ​ចូល​លេង​១៨​ប្រកួត៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628