បាល់ទាត់

លីគកំពូល​កម្ពុជា​លេង​បាន​១០​អាទិត្យ​ខ្សែ​ប្រយុទ្ធខ្មែរ៤រូបប្រជែងដំណែងកីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​គេ​យ៉ាង​ស្វាហាប់

គិតត្រឹម​ថ្ងៃ​នេះ! Metfone Cambodian League រដូវ​កាល​២០២០​លេង​បាន​១០​សប្ដាហ៍​ហើយ ​ខណៈ​កីឡាករ​សញ្ជាតិកម្ពុជា​ក៏​បាន​ឡើង​មក​ប្រជែងក្នុង​តារាង​កីឡាករស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ពិសេស​ក្នុង​បញ្ជី​១០នាក់ច្រើន​ជាង​គេ។

ខ្សែ​ប្រយុទ្ធវ័យចាស់របស់​វិសាខា រ៉ឹង ប៊ុនហៀង​ និង កែវ​ សុខផេងនៅ​តែ​បន្ត​ឈរ​លើ​គេ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​កម្ពុជា​ ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេពោល​គឺ​ម្នាក់កាន់៨​គ្រាប់​ក្នុង​ដៃ ខណៈម៉ាត់ នូរុណ​ដែល​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ឲ្យ​បឹង​កេត​ក្នុង​ប៉ុន្មាន​ប្រកួតចុង​ក្រោយ​នេះ ស៊ុត​បញ្ចូល​ទីបាន៧​គ្រាប់​ហើយ​ដោយ​តាម​ពី​ក្រោយ​មិត្តរួមក្រុម សៀង ចន្ធា​ដែល​ស៊ុត​បញ្ចូល​ទីបាន៥​គ្រាប់។

២​ប្រកួត​ចុង​ក្រោយ​កីឡាករ​កម្ពស់១.៦៥ម៉ែត្រហៅ​ក្រៅថា ​Messi រូបនេះ រក​បាន​៥​គ្រាប់​ពោល​គឺ​២​គ្រាប់​ទល់​នឹង​ភ្នំពេញ​ក្រោន និង​៣​គ្រាប់​ទៀត​ទល់​នឹង​អតីត​ក្រុមរបស់​ខ្លួន​អគ្គិសនីកម្ពុជា។

ចំណែក​កីឡាករ​ឈរ​កំពូល​តារាងស៊ុត​ច្រើន​ជាង​គេ​គឺ​បាន​ទៅលើខ្សែ​ប្រយុទ្ធក្លិប​ព្រះខ័នរាជស្វាយរៀង Araujo Pinheiro Pedro Augusto និង Jean Marie Privat Befolo Mbarga ដែល​ម្នាក់​ៗ​រក​បាន​១២​គ្រាប់បណ្ដោះអាសន្ន តាម​ពី​ក្រោយ​ខ្សែប្រយុទ្ធភ្នំពេញ​ក្រោន Okereke Timothy Chiemerie។ ខ្សែ​ប្រយុទ្ធក្លិបវិសាខា MIHALJEVIC FILP រកបាន​៩​គ្រាប់​ហើយ ខ្សែ​ប្រយុទ្ធក្លិបណាហ្គាវើល​កីឡាករ Marques Marcio De Oliveira តាម​ពី​ក្រោយ​ប្រកិតៗ​មាន​៨​គ្រាប់៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628