បាល់ទាត់

Ho Chi Minh City ចំណាយលុយជិត​១លានដុល្លារ​ទិញ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូស្ការីកា​២នាក់​មក​ពង្រឹង​ក្រុមក្នុង V. League 1

ក្លឹបលេង​នៅ​លីគ​កំពូល​វៀតណាម Ho Chi Minh City បានចុះកុងត្រាយកកីឡាករ​ជម្រើស​ជាតិ​កូស្តារីកា២ពីររូប​គឺ José Ortiz  និង Ariel Rodríguez មក​ជួយក្រុម​ប្រជែងពាន V. League ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​មាន​តម្លៃ​ជិត​មួយលាន​ដុល្លារ។

ខ្សែប្រយុទ្ធទាំងពីរនេះ នឹងចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ហើយពួក​គេអាចលេងបាននៅពេលដែល V.League ២០២០ ត្រឡប់មកវិញ។ របាយការណ៍មួយក្នុងប្រទេស​វៀតណាម​បាន​បង្ហាញថា ​​ក្លិបខាង​លើ​បាន​ចំណាយ​លុយលើ​តម្លៃខ្លួនកីឡាករ​ទាំងពីរ​នាក់​នេះ​ជិត​១លាន​ដុល្លារ​ទៅ​ហើយ។ បន្ទាប់​ពី​ត្រឹម​បាន​ជើង​ឯករង​កាល​ពី​រដូវ​កាល​មុន Ho Chi Minh City ម៉ងយក​ជើង​ឯក​ហើយ​កីឡាករ​ទាំង​ពីរ​គឺ​ជា​តួអង្គសំខាន់​របស់​ពួក​គេ ​ហើយ​បន្ទាប់​ពីកីឡាករ​បរទេស​ Amido Balde ហាក់​មិន​អាច​រក​គ្រាប់​បាល់​បាន​តាម​ការ​ចង់​បាន​របស់​ក្លិប។ ខ្សែប្រយុទ្ធសញ្ជាតិ ហ្គីណេប៊ីសូ ​ Amido Balde នឹង​ចាក​ចេញហើយ​ក្រោយ​បង្ហាញខ្លួន​បាន ៩​ប្រកួត​រក​បាន​៣​គ្រាប់​ក្នុង​ឆ្នាំ​២០២០នេះ។

ក្រៅ​ពី​ប្រជែងពាន​រង្វាន់​លីគ​កំពូល​វៀតណាម!​កីឡាករ​២រូបនេះ ​នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់ AFC Cup វគ្គ​ជម្រុះ​ក្នុង​ពូល​ផង​ដែរ។ តាម​រយៈ​វេប​សាយ​ Transfermarkt,  Jose Ortiz មានតម្លៃ ៦៥ម៉ឺនអឺរ៉ូ​ហើយ​ Ariel Rodriguez មាន​តម្លៃ២៧៥០០០អឺរ៉ូ។មុន​ពេល​មក​ចូល​រួម​ជាមួយ HCM City ធ្លាប់​លេង​នៅ​ក្លិប Millonarios ក្នុង​ប្រទេស​កូឡុំប៊ី ដោយ​បង្ហាញខ្លួន​បាន​៦​ប្រកួត​រក​បាន​១​គ្រាប់ក្នុង​រដូវ​កាល​២០២០នេះ។

Ariel Rodriguez លេង​នៅ​លីគ​កំពូល​ថៃ(Thai League) ក្នុង​រដូវ​កាល​២០១៩ជាមួយ BG Phathum United។​  ​រូប​គេ​ក៏​ធ្លាប់​លេង​នៅ​ក្លិប Deportivo Saprissa ២២​ប្រកួត​និង​រកបាន​៧​គ្រាប់​ផង​ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628