បាល់ទាត់

អតីតមិត្តរួមក្រុម ចន្ថាប៊ីន នៅ Terengganu ម្នាក់ តេស្តឃើញផ្ទុកជំងឺ COVID-19

អតីតសមាជិកនៃក្លិប Terengganu FC ក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៨ ពោលគឺកីឡាករខ្សែការពារ Igor Zojic ត្រូវបានក្លិបបច្ចុប្បន្ន FC AGMK នៅលីគកំពូលអូប៊េគីស្ថាន ប្រកាសថាតេស្តឃើញវិជ្ជមាននៃជំងឺ COVID-19 ។ 

ក្លិប FC AGMK សមាជិកក្របខណ្ឌលីគកំពូលអូប៊េគីស្ថាន ប្រកាសពីម្សិលមិញនេះចំពោះវត្តមានកីឡាករចំនួន ៦ រូបក្នុងឈុតធំ បានតេស្តឃើញផ្ទុកជំងឺ COVID-19 ក្នុងនោះក៏មានកីឡាករ Igor Zonjic ដែលធ្លាប់រួមអាជីពនៅក្លិប Terengganu FC កាលពីឆ្នាំ ២០១៨ មានន័យថាជាមិត្តរួមក្រុមជំនាន់ខ្សែបម្រើការពារជម្រើសជាតិកម្ពុជា ជារី ចន្ថាប៊ីន ផងដែរ។

ក្នុងថ្ងៃនេះផ្ទាល់ក្លិប Terengganu FC ក៏បានបង្ហោះសារជូនពរតាមរយៈគណនីផ្លូវការក្នុងបណ្តាញសង្គម Twitter ចំពោះកីឡាករសញ្ជាតិម៉ុងតេណេហ្គោលរូបនេះ។

បញ្ជាក់ផងថា បច្ចុប្បន្នភាពកីឡាករ ជារី ចន្ថាប៊ីន បានផ្លាស់ទៅលេងនៅក្លិប Perak FA ក្នុងរដូវកាល ២០២០ នេះផ្ទាល់នៅក្របខណ្ឌលីគកំពូលម៉ាឡេស៊ីដដែល ចំណែកឯ Igor Zonjic បានផ្ទេរទៅលេងឲ្យក្លិបខាងលើវិញ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628