បាល់ទាត់

វីរបុរសជម្រើស​ជាតិ​អេស្ប៉ាញនិង​ Real Madrid Iker Casillas ចូលនិវត្តន៍ពីបាល់​ទាត់​ហើយ

អ្នកចាំទី Iker Casillas បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃនេះថា​លោក​បាន​ចូលនិវត្តន៍​ពី​ពិភពបាល់​ទាត់​ហើយ​បន្ទាប់​ពី​ចំណាយ​ពេល​២២ឆ្នាំ​ក្នុង​អាជីព​ហើយ​កីឡាករ​បង្ហាញខ្លួន​ច្រើន​ជាង​គេ​ឲ្យ​ Real Madrid រូបនេះ​ប្រកាស​ដោះស្រាមដៃ​ត្រឹមវ័យ​៣៩ឆ្នាំ។

គាត់​ជា​អ្នក​ចាំ​ទី​ល្អបំផុត​ក្នុង​ប្រវត្តិសាស្រ្ត Real Madrid និង​ជម្រើស​ជាតិ​អេស្ប៉ាញ។ លោក​បង្ហាញខ្លួន​ឲ្យ Real Madrid ឈុត​ធំ​បាន​៧២៥​ប្រកួត​ ក្នុង​រយៈ​ពេល​១៦​ឆ្នាំដោយ​ឈ្នះ​ពាន​១៩​គ្រឿង​មាន​ដូច​ជា៖ European Cups បី​ដង, Club World Cups បីដង, European Super Cups ពីរដង, Leagues ៥ដង , King’s Cups ពីរដង​និង Spanish Super Cups ៤បួនដង។

នៅ Porto គាត់​ឈ្នះ​ពានលីគ​កំពូលព័រទុយហ្គាល់២​ដង ពាន Cup ម្ដងនិង​ពាន Super Cupម្ដង។ ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ​គាត់​បង្ហាញខ្លួន​បាន​១៦៧​ដង ឈ្នះ​ពាន World Cup ម្ដង Euro ២ដង​និងពាន U-20 World Cup ម្ដងផង​ដែរ។ Iker Casillas មាន​ឈ្មោះ​ក្នុង​ FIFA FIFPro World XI ៥​ដង​ហើយ​ក៏​ត្រូវ​បាន​ស្ថាប័ន IFFHS​ជ្រើាស​រើស​ជា​អ្នក​ចាំ​ទី​ល្អបំផុត​ក្នុង​ពិភពលោក​៥​ដង​ផង​ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628