កីឡាជាតិ

Tiffy Army ប្រកាសធ្វើតេស្តកីឡាករអាជីពពីអាយុ ១៨ ដល់ ២១ ឆ្នាំ

សមាគមកីឡាបាល់ទាត់កងយុទ្ធពលខេមរភូមិន្ទ ឬហៅជាឈ្មោះខ្លី Tiffy Army FC បានប្រកាសជ្រើសរើសធ្វើតេស្តសមត្ថភាព ប្រជែងយកជាកីឡាករអាជីពសម្រាប់យុវជនពីអាយុ ១៨ ឆ្នាំដល់អាយុ ២១ ឆ្នាំ។

តាមសេចក្តីប្រកាសផ្លូវការក្នុងរសៀលនេះពីគេហទំព័រផ្លូវការលើបណ្តាញសង្គម Facebook គឺមានគោលបំណងជ្រើសរើសធ្វើតេស្តសមត្ថភាព ដើម្បីក្លាយជាកីឡាករអាជីពជាមួយ Tiffy Army FC ដោយត្រូវធ្វើដំណើរមកធ្វើតេស្តនៅថ្ងៃទី ០៩ ខែសីហា វេលាម៉ោង ៨ៈ០០ នាទីព្រឹក នាកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) ។ លក្ខណៈនៃការចូលរួមធ្វើតេស្តរួមមាន៖

+ អាយុពី ១៨ ដល់ ២១ ឆ្នាំ
+ តម្រូវឲ្យស្លៀកពាក់ជាឈុតកីឡារៀងៗ ខ្លួន។

ប្រសិនបើប្អូនៗ មានការចាប់អារម្មណ៍អាចទាក់ទងតាមរយៈលេខទូរសព្ទៈ ០១៥ ២៨ ២៩ ២៨ ឬតាមរយៈចុចលើ Link ទីនេះ៕

*រូបភាព៖ Tiffy Army FC 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628