បាល់ទាត់

Fulham ក្រុមចុងក្រោយឡើងមកបង្គ្រប់លីគកំពូលអង់គ្លេសរដូវកាលបន្ទាប់

ក្លិប Fulham FC បានវិលត្រឡប់មកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) សាជាថ្មី បន្ទាប់ពីយកឈ្នះលើ Brentford ក្នុងលទ្ធផល ១ ទល់ ២ កាលពីយប់មិញនេះ នាកីឡដ្ឋានជាតិ Wembley ។

គួររំលឹកទៅអតីតកាលបន្តិចថា Fulham FC ជាសមាជិកក្របខណ្ឌលីគកំពូលអង់គ្លេសជាង ១ ទសវត្សរិ៍ ពោលគឺចាប់តាំងពីរដូវកាល ២០០១/២០០២ និងបានឈរជើងរហូតដល់រដូវកាល ២០១៣/២០១៤ បន្តមកទៀតក៏បានវិលត្រឡប់មកវិញសាជាថ្មីមួយរដូវកាល ២០១៨/២០១៩ ខណៈរដូវកាលបន្ទាប់ ២០២០/២០២១ នឹងលេចវត្តមានសាជាថ្មី។

ក្នុងរដូវកាលនេះនៅក្របខណ្ឌលីគលំដាប់ទី ២ អង់គ្លេស (Championship) បានបញ្ចប់នៅឈរចំណាត់ថ្នាក់លេខរៀងទី ៤ ប៉ុណ្ណោះ ក្រោយប្រកួត ៤៦ ប្រកួត ឈ្នះ ២៣ ស្មើ ១២ និងចាញ់ ១១ លើក ប៉ុន្តែក្នុងដំណើរលេងវគ្គជម្រុះបានយកឈ្នះលើ Cardiff City ៣ ទល់ ២ ទាំងពីរជើង និងបន្តយកឈ្នះលើ Brentford FC ដោយម៉ោងបន្ថែម ១៥ នាទីពីរដង ក្នុងលទ្ធផល ២ ទល់ ១ ។

ដូច្នេះសរុបជារួមមកវិញ! Fulham FC នឹងរួមដំណើរជាមួយ Leeds United (ជើងឯក) និង West Bromwich Albion (ជើងឯករង) ឡើងមកលីគកំពូលអង់គ្លេសនារដូវកាលថ្មី ២០២០/២០២១ ខាងមុខ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628