បាល់ទាត់

ក្លិបលីគកំពូលម៉ាឡេស៊ីជួបប្រទះបញ្ហាហិរញ្ញវត្ថុខ្លាំង​ប្រឈមអត់បានប្រកួតប្រជែង​រដូវកាលក្រោយ

ក្រុមដែលខកខានមិនបានសងបំណុលរបស់ពួកគេទៅកាន់​កីឡាកររបស់​ខ្លួនមិនត្រូវអនុញ្ញាតឱ្យលេងនៅក្នុងក្របខ័ណ្ឌ Super League និងក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយនោះ​ទេ។

អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Stuart Ramalingam គឺ​ជា​អ្នក​សង្កត់​ធ្ថងន់​នូវ​រឿង​នេះ ហើយ​ FAM ក៏​ជាស្ថាប័នផ្តល់អាជ្ញាប័ណ្ណ នឹងពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមទាំង ២៤ ផងដែរមុនពេលដែលស្ថាប័នមេអាចចេញអាជ្ញាប័ណ្ណថ្នាក់​ជាតិ។ លោក​បាន​និយាយ​ថា៖

“ ជាធម្មតាសកម្មភាពកើត​ឡើង​ទាំង​នេះគឺមកពីសហព័ន្ធកីឡាបាល់​ទាត់​ខ្លួនឯង ប៉ុន្តែវានឹងជះឥទ្ធិពលដល់ដំណើរការផ្តល់សិទ្ធិរបស់ក្រុមនៅរដូវកាលក្រោយ។ ប្រសិនបើក្រុមណាមួយនៅតែមិនទាន់បានដោះស្រាយបំណុលដែល​ជំពាក់ើ​កីឡាករ​និង​បុគ្គលិករបស់​ខ្លួននៅឆ្នាំនេះ វានឹងផ្តល់ការលំបាកដល់ពួកគេក្នុងការទទួលបានអាជ្ញាប័ណ្ណថ្នាក់ជាតិនៅឆ្នាំក្រោយ” ។

ជាធម្មតាបញ្ហាប្រាក់បៀវត្សរ៍កីឡាករ​និង​បុគ្គលិក បានប៉ះទង្គិចដល់ក្រុមលីគកំពូលម៉ាឡេស៊ី ហើយ​ក្លិប Kedah និង Kelantan កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរជាងគេនិងអាចគំរាមកំហែងដល់អនាគតរបស់ពួកគេក្នុងការប្រកួតលីកទៀតផង។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន FAM បានចាត់វិធានការតឹងរឹងដោយអនុវត្តការកាត់បន្ថយ ៣ ពិន្ទុលើក្រុម Kelantan ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដោយសារតែសមាគមបាល់ទាត់ Kelantan (KAFA) ខកខានក្នុងការបង់ប្រាក់បំណាច់ដែលនៅសល់នៃប្រាក់បៀវត្សរ៍របស់កីឡាករ និងមន្ត្រីស្របតាមកាលវិភាគដែលបានកំណត់ ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628