បាល់ទាត់

មក​ស្គាល់កីឡាករ​ត់លឿន​ជាង​គេ​បំផុត​ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​២០១៩/២០

ពាន​រង្វាន់ Premier League រដូវកាល​២០១៩/២០២០​ បាន​ឈាន​ដល់​ទីបញ្ចប់​កាលពីរដូវ​កាល​មុន​ ហើយ​វា​ជា​រដូវ​កាល​ដ៏​គួរឲ្យ​ចងចាំមួយ​ដែល​មាន​ដូច​ជា​ការ​បញ្ចប់​ការ​រង់ចាំ​អស់​រយៈ​ពេល​៣០​ឆ្នាំ​ ដើម្បី​លើក​ពាន​លីគ​របស់ Liverpool សកម្មភាពបាល់​ទាត់​ផ្អាក​ដោយ​សារ​ការ​ឆ្លង​វីរុស​កូវីដ១៩ និង​ការ​ប្រែប្រួល​កាល​វិភាគការ​ប្រកួតបាល់​ទាត់​ជា​ដើម។

អីចឹង​ក៏​ដោយ​ចុះ! យើង​មិន​ភ្លេច​គិត​អំពី​ស្ថិតិនានា​ក្នុង​ការ​ប្រកួត​ទាំងអស់​ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ជា​ច្រើន ពិសេស​កីឡាករ​លឿន​ជាង​គេ​ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវកាល​មុន។ ខាង​ក្រោម​ជា​កីឡាករ​១០​រូប​រត់​លឿន​ជាង​គេបំផុត​ក្នុង​រដូវ​កាល​២០១៩/២០២០៖

៥- Aaron Wan-Bissaka – Manchester United (៣៧.៥គីឡូម៉ែត្រក្នុងមួយម៉ោង)

Aaron Wan-Bissaka transfer fee now fully paid off – utdreport

កីឡាករ​វ័យ​២២ឆ្នាំបាន​បង្ហាញ​ភាព​ជាសំខាន់​របស់​ខ្លួន​ឲ្យ​បិសាចក្រហម Manchester United រដូវ​កាល​នេះ​។​ មិន​ត្រឹម​កំផែងដ៏​រឹងមាំ និង​ការ​ស្កាត់​បាល់​បាន​ល្អ​នោះ​ទេ​ល្បឿន​របស់​កីឡាករសញ្ជាតិ​អង់គ្លេស​រូបនេះ​ក៏​មិន​ណយ​ដែរ​គឺ​ ៣៧.៥គីឡូម៉ែត្រក្នុងមួយម៉ោង។

៤- Trezeguet – Aston Villa (៣៧.៥គីឡូម៉ែត្រក្នុងមួយម៉ោង)

Besiktas eyeing up a move for Aston Villa forward Trezeguet | Daily Mail  Online

Trezeguet  មាន​ល្បឿន​ស្មើ​ជាមួយ Wan-Bissaka ក្នុង​រដូវ​កាល​នេះក្នុង​នាម​ជា​កីឡាករ​រត់​លឿន​ជាង​គេ។ កីឡាករ​សញ្ជាតិ​អហ្ស៊ីបប្រើ​ប្រាស់​ល្បឿនរត់ ៣៧.៥គីឡូម៉ែត្រក្នុងមួយម៉ោង​ហើយ​រូប​គេ​ក៏​ជា​កម្លាំងសំខាន់ជួយ Aston Villa រក្ស​កៅអី​បន្ត​លេង​នៅ Premier League។

៣- Mason Greenwood – Manchester United (៣៧.៥គីឡូម៉ែត្រក្នុងមួយម៉ោង)

FPL experts: Greenwood value too good to ignore

Mason Greenwood ពិត​ជា​បង្ហាញភាព​ភ្ញាក់ផ្អើល​ខ្លាំង​មែន​ទែន​ក្នុង​រដូវ​កាល​បើក​របស់​ខ្លួន​នៅ​រដូវ​កាលនេះ​ដោយ​ស៊ុត​បញ្ជូល​ទី​បាន​១៧​គ្រាប់គ្រប់​កម្មវិធី​ប្រកួត។ ក្រៅ​ពី​ជំនាញស៊ុតដោយ​ប្រើ​ជើងឆ្វេងស្ដាំយ៉ាង​មាន​កម្លាំងខ្លាំង ​រូបគេ​ក៏​ជា​កីឡាករ​ប្រើល្បឿនលឿនៗ​ផង​ដែរ​ហើយ​ពិត​ណាស់!​រូប​គេ​បាន​ប្រើ​ល្បឿន ៣៧.៥គីឡូម៉ែត្រក្នុងមួយម៉ោង។

២- Adama Traore – Wolves (៣៧.៧គីឡូម៉ែត្រក្នុងមួយម៉ោង)

មួយចំនួន​អាច​នឹង​ភ្ញាក់ផ្អើលពេល​ឃើញ​ឈ្មោះ Adama Traore ស្ថិត​ក្នុង​បញ្ជី​កីឡាកររត់លឿន​ជាង​គេក្នុង​ប្រទេស​អង់គ្លេសរដូវកាល​នេះ។​រូប​គេ​ជា​កីឡាករ​ម្នាក់​សំខាន់​ជួយឲ្យ​ Wolves បង្ហាញ​ភាពខ្លាំង​ហើយ​រូប​តែងតែប្រើ​ប្រាស់​ល្បឿនក្នុង​ការ​លេង ព្រម​ទាំងការ​ញាក់បាល់។

១- Kyle Walker – Manchester City (៣៧.៨គីឡូម៉ែត្រក្នុងមួយម៉ោង)

CONFIRMED LINEUPS: Manchester City vs Tottenham Hotspur, Premier League -  Bitter and Blue

រូប​គេ​ជា​កីឡាករ​មាន​ល្បឿន​លឿន​ជាង​គេ​របស់ Manchester City ហើយ​រដូវ​កាល​២០១៩/២០២០ ហើយរូប​គេ​ក៏​ជា​កីឡាករ​ប្រើល្បឿនលឿន​ជាង​គេ​ផង​ដែរ ដោយ​ហក់​ទៅ​ដល់​ ៣៧.៨គីឡូម៉ែត្រក្នុងមួយម៉ោង( 23.49mph )ហើយ​កំណត់​ត្រានេះ​កើត​ឡើង​ពេល​លេង​ជាមួយ Chelsea កាល​ពី​ខែ​មិថុនា។

ខាងក្រោម​ជា​បញ្ជី​កីឡាករ​១០​នាក់​រត់​លឿនបំផុត៖

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628