បាល់ទាត់

ទោះបី​មាន​ព័ត៌មានចចាមអារ៉ាមជាមួយ វិសាខា ក្រោន​ និងស្វាយរៀងតែ​ ទេស សម្បត្តិចង់​ជួយបឹងកេត​រឿង​មួយ​សិន

ថ្មី​ៗ​នេះខ្សែ​ការពារ​កណ្ដាល​ក្លិប​បឹង​កេត កីឡាករ​ទេស សម្បត្តិ​ព័ត៌មាន​ចចាមអារ៉ាម​ជាប់​ទាក់​ទង​ ​ផ្ទេរ​ទៅ​លេង​នៅក្លិបលំដាប់ខ្ពស់​ក្នុង​លីគកំពូល​កម្ពុជា​ដល់​ទៅ​៣ បន្ទាប់​ពី​រូប​គេបាន​ប​ង្ហាញ​ទម្រង់​លេង​ល្អ​ជាមួយបឹងកេត ក្នុង​រដូវ​កាល​ ប៉ុន្តែ​បែបណាក្ដី! ខ្សែការពារ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ Sergio Ramos របស់ ​Real Madrid រូបនេះចង់​ជួយម្ចាស់​ការពារ​ដំណែង​ជើងឯកពាន​រង្វាន់សម្ដេច ហ៊ុន សែនមួយ​នេះ​ឲ្យ​ឈ្នះ​ពាន​ណាមួយសិន។

សម្បត្តិ​បាន​និយាយ​ក្នុងវេបសាយរបស់​គណកម្មការរៀបចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា ហៅ​កាត់​ថា​ CNCC ដូច​នេះ“៖មានក្លិបចំនួន៣ទាក់ទងខ្ញុំដែរ តែខ្ញុំផ្ដោត​ជួយ​បឹង​កេត​ជាមុនសិន ក្នុងការប្រកួតសេសសល់រហូតដល់ចប់រដូវកាល។ ទោះមានគេទាក់ទងច្រើន តែខ្ញុំនៅជួយបឹងកេត ឲ្យចប់រដូវកាលហ្នឹងសិន ខ្ញុំប្រឹងអស់លទ្ធភាពដែលខ្ញុំមាន។ តទៅមុខទៀតខ្ញុំអត់ទាន់គិតទេ ខ្ញុំផ្ដោតជួយក្លិបយ៉ាងហោចឈ្នះជើងឯកអីមួយក្នុងឆ្នាំហ្នឹង។”

លើស​ពី​នេះ​កីឡាករ​មាន​ប្រភព​ពី​ថ្នាលយុវជនសាលាបាល់​ទាត់​ជាតិ​បាទីវ័យ​២០​ឆ្នាំ​ថា ​រូប​គេ​កំពុង​ផ្ដោត​ជួយក្លិប​រក្សា​ទម្រង់​លេង​ល្អ​បន្ត​ទៀត​ក្នុង​រដូវ​កាល​នេះ។ ក្រៅ​ពី​បង្ហាញភាពលេចធ្លោ​ក្នុង​ឈុត SEA Games 2019 នៅ​ហ្វីលីពីន កីឡាករ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ​ ក៏​កំផែងមួយរូបជួយបឹង​កេត​ឈ្នះ​ពាន Hun Sen Cup រដូវ​កាលផង​ដែរ។

ទាក់ទង​នឹង​ព័ត៌មាន​ចុង​ក្រោយបំផុត​! លឺ​ថា​រូប​គេ​ត្រូវ​បាន​ក្លិប​៣​ទាក់​ទង​ដែល​មាន​ដូច​ជា​ម្ចាស់​ជើងឯក​៦សម័យកាល​ភ្នំពេញ​ក្រោន ក្លិប​ចាយលុយអភិវឌ្ឍន៍បាល់​ទាត់​មិនស្រណោះដៃ វិសាខា និង​ម្ចាស់​ការពារដំណែង​ជើងឯកលីគ​កំពូលកម្ពុជា និង​កំពុងមាន​កៅអីលេង​AFC Cup  ព្រះខ័នរាជស្វាយរៀង​ចង់​បាន​នៅ​ជើង​ទី​២ Metfone Cambodian League រដូវ​កាល​នេះ៕

អត្ថបទ៖ សំណាង​ មង្គល

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628