បាល់ទាត់

Eden Hazard ប្រហែល​មិនបាន​លេង​ទល់​ជាមួយ Man City នោះ​ទេ

Eden Hazard អាច​នឹង​មិន​បាន​លេង​ក្នុង​ជំនួប​រវាង​ Real Madrid និង​ Manchester City ក្នុង​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Champions League​ នោះ​ទេ។

កីឡាករ​វ័យ២៩​ឆ្នាំ​នៅ​តេ​មាន​អារម្មណ៍​មិន​សុខ​ស្រួល​ជាមួយរបួសកាល​ពី​មុន​ ទោះ​បី​ជា​ហើយ​ក៏​ដោយ ហើយ​រូប​គេ​កំពុងមាន​មន្ទិល​ថា​តើ​បាន​លេង​ក្នុង​ការ​ប្រកួត​នា​យប់​ថ្ងៃ​សុក្រ​នេះ​ឬ​ក៏​អត់។ កាសែត​អេស្ប៉ាញ​២​គឺ AS និង Mundo Deportivo បាន​រាយការណ៍​ថា លោក Zinedine Zidane នឹង​ត្រូវបង្ខំចិត្ត​ទុក​ការ​សម្រេច​ក្នុង​ដំណាក់កាល​ចុង​ក្រោយក្នុង​ការ​ប្រកួត​នៅ​ទឹក​ដី Etihad។

Hazard បាន​ខកខាន​ការ​ប្រកួត​ជើង​ទី​មួយ​ក្នុង​ជំនួប​ក្រុម​ទាំង​ពីរ​រួច​មក​ម្ដង​ហើយ បន្ទាប់​ពីរបួស​ដាច់សរសៃកែង​ជើង ហើយ​របួស​នេះ​នៅ​តែ​តាម​លងបន្លាច​កីឡាករ​បែលហ្សិក។ អតីតកីឡាកររបស់ Chelsea រូបនេះបាន​ធ្វើ​ការ​វះកាត់​ បន្ទាប់​ពី​ដាច់​សរសៃកែង​ជើងម្ដង​ទៀត​ពេល​លេង​ជាមួយ Levante កាល​ពី​ខែកុម្ភៈ។ ការ​ពន្យារពេល​ការ​ប្រកួត​លីគ​ដោយ​សារ​ការ​ឆ្លងវីរុសកូវីដ​បាន​អនុញ្ញាតិ​ឲ្យ​Hazard មាន​ពេល​វេលា​ព្យាបាលរបួស​ហើយ​រូប​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ Real Madrid លើកពាន​ LaLiga រដូវ​កាល​នេះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី!​វា​ហាក់​ដូច​ជាពេល​មួយ​សម្រាប់​ Hazard មិន​ទាន់​អាចជួយក្រុមលោក Zidane វាយ​បកយក​ឈ្នះ​វិញ ខណៈ Real Madrid បាន​រងបរាជ័យ​២​ទល់​១​ក្នុង​ជំនួប​ជើង​ទី​១​ទៅ​ហើយ​នោះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628