បាល់ទាត់

Leeds United ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធមិនសូវឃើញមុខរបស់ Chelsea

បន្ទាប់ពីទទួលបានឱកាសវិលត្រឡប់មកកាន់លីគកំពូលសាជាថ្មីរបស់ក្លិប Leeds United បានកំពុងមមាញឹកចាប់អារម្មណ៍លើកីឡាករមួយចំនួនដើម្បីនាំមកពង្រឹងក្រុមត្រៀមរដូវកាលថ្មី ក្នុងនោះផងដែររួមមានខ្សែប្រយុទ្ធ Michy Batshuayi របស់ក្លិបតោខៀវ Chelsea ។

តាមរបាយការណ៍ចុងក្រោយបានបង្ហាញថា Leeds United បានដាក់សំណើទាក់ទងផ្ទាល់ទៅកាន់កីឡាករសញ្ជាតិប៊ែលហ្ស៊ិកខាងលើ ក្នុងចេតនាសួនាំចង់ឲ្យបង្ហាញខ្លួនជាមួយពួកគេសម្រាប់រដូវកាលបន្ទាប់ ២០២០/២០២១ ។

ក្រឡេកមើលកីឡាករ Michy Batshuayi តែម្តងរដូវកាលនេះរកបានសរុបត្រឹម ៦ គ្រាប់ និងបញ្ចូនបាល់ឲ្យដៃគូបាន ៣ លើកប៉ុណ្ណោះ ខណៈបង្ហាញខ្លួនសរុប ២៤ លើកដោយភាគច្រើនគឺការប្តូរចូលចុងម៉ោង។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះចាប់តាំងពីចូលរួមជាមួយ Chelsea មកហាក់ដូចជាពុំសូវកាក់កបនៅឡើយនោះទេ ពោលចាប់តាំងពីអ្នកចាត់ការទូទៅមុនៗ និងរហូតមកដល់សម័យកាលលោក Frank Lampard ក៏ពុំសូវផ្តល់ឱកាសដល់រូបគេច្រើននោះឡើយ។

យ៉ាងណាក្តី! ចំពោះក្លិបទើបឈ្នះជើងឯកលីគលំដាប់ទី ២ អង់គ្លេសខាងលើគ្រោងនឹងបើកការចរចារជាមួយម្ចាស់កីឡដ្ឋាន Stamford Bridge ក្នុងករណីភាគីសាមីខ្លួនកីឡាករយល់ព្រម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628