បាល់ទាត់

ជំនួបកក្រើកខ្លាំង​ក្នុង​ពាន KMH Cup ល្ងាច​នេះ៖ ISI ដង្កោសែនជ័យ U18 ប៉ះ​ U18 ទ័ព​

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ KMH Cup រដូវ​កាល​២០២០​ ពូល​ B ក្រុម​កំពូល​តារាង​ ISI DANGKOR SENCHEY U18 ឆ្នាំ​នឹង​ត្រូវ​ជួប​ក្រុម​បាតតារាង​ U18 កងយោធិពល ខេមរភូមិន្ទ ខណៈ​ជំនួប​នេះ​សម្រេច​ថាជាជំនួបបង្គ្រប់​កិច្ច។

មែន​ទែន​ទៅ! ក្រុម​ ISI DANGKOR SENCHEY U18 បាន​ឡើង​ទៅ​វគ្គ​ចាញ់​ធ្លាក់​ជាមួយ​នគរបាលជាតិ​ U18 បាន​ទៅ​ហើយ ដោយ​ឆ្លង​កាត់​៤​ប្រកួត​កន្លង​មក​ឈ្នះ​៣​និង​ស្មើ​មួយ​មិន​ទាន់​ចាញ់មាន១០​ពិន្ទុ ខណៈ U18​ទ័ព​ឆ្លង​កាត់​៤​ប្រកួតចាញ់​៣និង​ស្មើមួយ​ប្រកួតមាន​១ពិន្ទុ។

មួយ​ប្រកួត​ទៀត! សម្រាប់​ពូល A ដែល​ជា​ការ​ប្រកួតបង្គ្រប់​កិច្ច​ដែរ​នោះ​គឺ យុវជនព្រះខ័នរាជស្វាយរៀងវ័យ​ក្រោម​១៨​ឆ្នាំ​ជួប​ក្រុម HFCA U18 ។ យុវជនព្រះខ័នរាជស្វាយរៀងវ័យ​ក្រោម​១៨​ឆ្នាំ​ជា​ក្រុម​កក់កៅអី​ទៅ​វគ្គ​បន្ទាប់​រួច​ទៅ​ហើយ ខណៈ​ដែល​ក្រុម ​HFCA U18 ឈរ​បាតតារាង​ពូល​ A។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628