បាល់ទាត់

ក្លិបលីគកំពូលសិង្ហបុរី Lion City ប្រកាសជ្រើសរើសកីឡាករតាមប្រព័ន្ធ Online

ក្លិបសមាជិកលីគកំពូលសិង្ហបុរី Lion City Sailors FC ឬប្រិយមិត្តធ្លាប់ស្គាល់កន្លងមកគឺជា Home United បានប្រកាសជ្រើសរើសកីឡាករតាមរយៈការពឹងពាក់លើប្រព័ន្ធស្វែងរកការងារបច្ចេកវិទ្យា Online ។

ក្លិបដែលមានម្ចាស់ភាគហ៊ុនទើបចូលមកកាន់កាប់ថ្មីក្នុងឆ្នាំ ២០២០ ខាងលើនេះបានប្រើប្រាស់ក្រុមហ៊ុនស្វែងរកការងារក្នុងស្រុកតាមរយៈ Online គឺ My Future Career site  ដោយធ្វើការជ្រើសរើសកីឡាករមកចូលរួមក្រុម ត្រៀមការប្រកួតប្រជែងក្នុងរដូវកាលនេះ បន្ទាប់ពីកំពុងសម្រាកមួយរយៈពេលវែងមកហើយដោយសារជំងឺរាតត្បាត COVID-19 ។

បើតាមការប្រកាសជ្រើសរើសកីឡាករតម្រូវឲ្យមានលក្ខខណ្ឌ និងទទួលបានប្រយោជន៍ដូចខាងក្រោម៖

+ ត្រូវដាក់ពាក្យ និងបន្តការធ្វើតេស្តជាមុនសិនទើបក្លាយជាកីឡាករពេញសិទ្ធិ

+ តម្រូវឲ្យមានបទពិសោធន៍ជាកីឡាករលើសពី ៥ ឆ្នាំ

+ ជាកីឡាករអាជីព

+ ក្រោយតេស្តជាប់ជាស្ថាពរ នឹងទទួលបានប្រាក់ឈ្នួលចន្លោះពី ៧ ០០០$ ទៅ ១២ ០០០$ ក្នុងមួយខែ។

គួរឲ្យដឹងផងថាការប្រកាសជ្រើសរើសខាងលើ គឺផ្តល់ចំពោះទាំងកីឡាករសិង្ហបុរីផ្ទាល់ និងកីឡាករបរទេសផងដែរ ខណៈបច្ចុប្បន្ន Lion City Sailors FC ទើបតែមានសមាជិកបរទេស ២ រូបប៉ុណ្ណោះរួមមានកីឡាករជប៉ុន ១ រូប និងកីឡាករកូរ៉េខាងត្បូង ១ រូប៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628