បាល់ទាត់

កីឡាករជម្រើសជាតិអារ៉ាប់រួមម្នាក់ កោះហៅត្រៀមប៉ះម៉ាឡេស៊ី តេស្តឃើញផ្ទុក COVID-19

កីឡាករម្នាក់បានតេស្តឃើញវិជ្ជមាននៃមេរោគ COVID-19 ក្នុងក្រុមជម្រើសជាតិអារ៉ាប់រួម បានប្រមូលផ្តុំគ្នាហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតសាជាថ្មីដោយត្រូវប៉ះជម្រើសជាតិម៉ាឡេស៊ី ជើងទី ២ ក្នុងជំនួបនៃដំណើរជម្រុះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 និង AFC Asian Cup 2023 ។

ខ្សែប្រយុទ្ធចំណូលថ្មី និងជាកីឡាករចូលសញ្ជាតិថ្មី (សញ្ជាតិដើមប្រេស៊ីល) Caio Cenedo Correa ត្រូវបានបង្ហាញថាតេស្តឃើញមានផ្ទុកជំងឺ COVID-19 ខណៈរូបគេក៏មានក្នុងបញ្ជីឈ្មោះកោះហៅប្រមូលផ្តុំហ្វឹកហាត់លើកនេះផងដែរ។ បញ្ជាក់ផងថា នេះជាលើកដំបូងសម្រាប់កីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអារ៉ាប់រួម។

បច្ចុប្បន្នភាពកីឡាករ ដែលប្រកបអាជីពនៅលីគកំពូលអារ៉ាប់រួមរយៈពេល ៦ ឆ្នាំខាងក្រោមត្រូវបានដាក់ឲ្យសម្រាកនៅក្នុងមន្ទីរព្យាបាលដាច់ដោយឡែក។

គួរបញ្ជាក់ទៀតថា ក្រៅពីកីឡាករ Caio Canedo Correa នៅមានកីឡាករចូលសញ្ជាតិថ្មីចំនួន ២ រូបផ្សេងទៀត ដែលត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិអារ៉ាប់រួម បន្ទាប់ពីមានការទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងនោះរួមមានខ្សែបម្រើ Fabio de Lima (សញ្ជាតិដើមប្រេស៊ីល) និងខ្សែប្រយុទ្ធ Sabastian Tagliabue (សញ្ជាតិដើមអាហ្សង់ទីន) ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628