បាល់ទាត់

កីឡាករ​យុវជន U19ម៉ាឡេស៊ី​ម្នាក់​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្លិបលីគ​កំពូល​បែលហ្សិក KV Kortrijk

កីឡាករ​យុវជន​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ Luqman Hakim Shamsudin នៅ​ថ្ងៃ​នេះបាន​ចុះ​កុងត្រា​លេង​នៅ​ក្លិប​ KV Kortrijk ក្នុង​លីគកំពូលបែលហ្សិក​លើ​កិច្ចសន្យា៥ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ការ​ជំរុញ​ឲ្យ​ចាក​ចេញ​ពី​ក្លិប Selangor FA អស់​ជា​ច្រើន​ខែ។

ត្រឹម​វ័យ១៨ឆ្នាំ​ Luqman Hakim គឺ​ជា​កីឡាករសំខាន់​របស់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​វ័យ​ក្រោម​១៩​ឆ្នាំ​​ហើយ​ក្នុងន័យ​នេះ​រូប​គេ​គឺ​ជា​កីឡាករ​ម៉ាឡេស៊ី​ដំបូង​គេ​ដែល​បាន​ទៅ​លេង​នៅ​លីគ​កំពូលបែលហ្សិក Belgian First Division A។ គេដឹង​ថា​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ នឹង​ទទួលបាន​ប្រាក់​ឈ្នួលជាង​៤៧០០ដុល្លារ​ក្នុងមួយខែ​ហើយ​ក្លិប​បាន​ផ្ដល់​ឲ្យ​នូវផ្ទះមួយ​និង​ឡានមួយគ្រឿងផង​ដែរ។

និយាយ​ក្នុង​ពិធី​ចុះ​ហត្ថលេខា  Luqman ថា៖” ខ្ញុំពិត​ជា​មាន​មោទនកភាព​ណាស់និង​រីករាយក្រៃលែង​ដែល​មានឱកាស​លេង​នៅ​ទី​នោះ។ ដូច្នេះ​ប្រជាជនម៉ាឡេស៊ី​ទាំងអស់​នឹង​បន់ផ្សង​ឲ្យ​ខ្ញុំ​អាច​លេង​បាន​១០០ភាគរយ​ទៅ​ចុះ”៕

Source: Bernama

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628