បាល់ទាត់

Zidane បញ្ជាក់មូលហេតុអត់​មាន​ Bale ក្នុងបញ្ជីឈ្មោះលេង​ជាមួយ Man City៖ មក​ពី​គាត់​គាត់​អត់​ចង់​លេង

លោក​ Zinedine Zidane បាន​ចេញ​មក​បញ្ជាក់​អំពី​អវត្តមាន​របស់​ Bale ​បន្ទាប់​ពី​គេ​ឃើញ​ថា​ខ្សែ​ប្រយុទ្ធស្លាប​រូបនេះ ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​ក្រុង​ Manchester​ដើម្បី​ប្រកួត​ជាមួយ City ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ UEFA Champions League ជើង​ទី​២នៅ​យប់​នេះ។

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​ថា​មក​ពី​ Gareth Bale មិន​ចង់​លេង​ក្នុង​ការ​ប្រកួត​នេះ​ទើប​លោក​មិន​ដាក់​ឈ្មោះ​ចូល​ក្នុង​បញ្ជី។ កាល​ពី​ថ្ងៃ​ពុធ​ Madrid បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៤​នាក់​ធ្វើ​ដំណើរមក​អង់គ្លេស​ខណៈ​ដែលប្រធានក្រុម Sergio Ramos មាន​ឈ្មោះក្នុងបញ្ជី​ដែរ​ថ្វី​បើមិន​អាច​លេង​បាន​ដោយ​សារ​ជាប់​បម្រាម​កាត​ក្រហម ហើយ​បញ្ជី​នោះ​ក៏​គ្មាន​ Bale ដែរ។

” ខ្ញុំនឹង​ព​ន្យល់ពី​ព្រោះមាន​រឿង​ជា​ច្រើន​ត្រូវ​និយាយ។ ខ្ញុំមាន​ទំនាក់​ទំនងរបៀបជា​ការ​គោរព​រវាង​កីឡាករ​និង​គ្រូបង្វឹក។ រឿង​ដែល​ខ្ញុំអាច​និយាយបាន​គឺថា​គាត់​បាន​សម្រេច​ចិត្ត​មិន​លេង​ហើយ​រឿង​ដទៃ​ទៀត​រវាង​គាត់​និង​ខ្ញុំ”។

“ខ្ញុំបាន​និយាយ​ជា​ច្រើន​ដង​រួច​មក​ហើយ​មុន​​ពេលស្ថានភាពនេះកើត​ឡើង។ រឿង​ដទៃ​ទៀត​គឺការ​និយាយរវាង​កីឡាករ​និង​គ្រូ​បង្វឹក​ហើយ​ខ្ញុំនឹង​មិន​ប្រាសប់​អ្នក​ពី​រឿង​ទាំងនេះ​ឡើយ។ Gareth Bale ជាកីឡាកររបស់ Real Madrid គ្មាន​អ្វីផ្លាស់ប្ដូរនោះ​ទេ។ ខ្ញុំគោរពអ្វីៗ​ទាំងនេះ។ គាត់​សម្រេច​ចិត្ត​អត់​លេង​ហើយ​អ្នក​គ្រប់​គ្នា​នៅ​ទីនេះ​ផ្ដោត​លើ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក(យប់​នេះ)”៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628