បាល់ទាត់

វេហាស៍មីឌៀ ពង្រីកវិសាលភាពផ្សាយផ្ទាល់ពានរង្វាន់យុវជនដល់បណ្តាខេត្ត

វេហាស៍មីឌៀ នឹងបង្កើនទំហំនៃការផ្សាយផ្ទាល់ការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ និង១៨ឆ្នាំ កាន់តែច្រើនចាប់ពីសប្តាហ៍នេះរហូតដល់វគ្គផ្តាច់ព្រ័ត្រ ក្រោមការឧបត្ថម្ភផ្តាច់មុខពី Cellcard។

ក្នុងកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា វេហាស៍ បានឯកភាពផ្សាយផ្ទាល់ក្នុងមួយសប្តាហ៍២ទីលានពេលតំណាលគ្នា។ ដោយឡែក សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមមកពីខេត្តឆ្ងាយៗដូចជា បន្ទាយមានជ័យ ឧត្តរមានជ័យ ស្ទឹងត្រែង ក៏នឹងទទួលបានការផ្សាយផ្ទាល់ជំនួូបក្នុងដីរបស់ពួកគេផងដែរ។

ដោយឡែកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ វេហាស៍ កំពុងរង់ចាំការសម្រេចពីសហព័ន្ធជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក។ ប្រសិនបើពុំមានការផ្សាយផ្ទាល់ ក្រុមការងារនឹងយកបច្ចេកវិទ្យាចុងក្រោយទៅផ្តិតយកសកម្មភាពជក់ចិត្តនេះជូនអ្នកគាំទ្រ។

សម្រាប់ចុងសប្តាហ៍នេះ ពួកយើងនឹងផ្សាយផ្ទាល់ជំនួបជើងទី២កម្រិត U18 រវាងព្រះខ័នរាជស្វាយរៀង និង វិសាខា ពី AEU Sport Park និងជំនួប U16 រវាងម្ចាស់ផ្ទះ នគររាជអែហ្វស៊ី ទល់ វិសាខា ពីបាទី។

ការផ្សាយផ្ទាល់នេះនាំមកជូនដោយ Cellcard។ សាកល្បងប្រើគម្រោង Cellcard 4U ដែលជាគម្រោងល្អបំផុតនៅប្រទេសកម្ពុជា។ ឥលូវនេះ Cellcard 4U ផ្តល់នូវជម្រើសទិន្នន័យអ៊ីនធើណិតកាន់តែច្រើនជាងមុន & សុពលភាពយូរជាងមុន។ ទិន្នន័យដែលនៅសល់នឹងបូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ពេញមួយឆ្នាំ និង ភ្ជាប់ 3 ដង ថែម 1 ដងឥតគិតថ្លៃសម្រាប់គម្រោងប្រចាំសប្តាហ៍។ Cellcard 4U សម្រាប់អ្នកគ្រប់គ្នា។ ចុច *5000#។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628