បាល់ទាត់

ម៉ាត់ នូរុណដាក់គោលដៅ​ប្រជែងស្បែកជើងមាស​ MCL 2020 ជារឿងទី​២ បន្ទាប់​ពី​គោលបំណងមួយនេះ

“ ចំពោះខ្ញុំ! ជួយក្រុមឱ្យឈ្នះជើងឯក ជាគំនិតទីមួយ។ បន្ទាប់មកគឺខ្ញុំខំប្រឹងទាត់បញ្ចូលទីឱ្យបានច្រើនសម្រាប់ខ្លួនឯង ព្រោះខ្ញុំចង់បានស្បែកជើងមាសក្នុងរដូវកាលនេះ ”នេះ​គឺ​ជាការ​លើក​ឡើង​របស់​ខ្សែ​ប្រយុទ្ធ​ជំនាញជើង​ឆ្វេង ម៉ាត់ នូរុណ​របស់​ក្លិប​បឹង​កេត​ទាក់​ទង​និង​គោលដៅ ក៏​ដូច​ជា​បំណងប្រាថ្នារបស់ខ្លួនក្នុង​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២០។

 

ក្នុង​រដូវ​កាល​នេះ នូរុណបង្ហាញខ្លួនបាន ៨ ក្នុង ៩ប្រកួតឱ្យក្លិបបឹងកេត នូរុណ ទាត់បញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន ៤គ្រាប់ទៀតផង។ ជុំវិញកំណត់ត្រាដ៏ល្អរបស់ខ្លួននេះ កីឡាករវ័យ ២២ឆ្នាំរូបនេះប្តេជ្ញា នឹងជួយក្លិបប្រជែងជើងឯកក្នុងពានរង្វាន់នានា សម្រាប់រដូវកាល ២០២០នេះ។

https://web.facebook.com/CambodianFootball365/posts/3581153808583935?__cft__%5B0%5D=AZW3TXTgbxYAZ-xqy11TGxyDFIMBMzoNkt75fEXNt1VJjU7RPKX4qW14B9tffk22agHcXNE94NkJ8n-bMGe7r7jFRv_M-qzC2Ci9mk-KlpxGpjMiOEly-4RZVY-4Nga38-5JeSaFd-T5bXDSGvZopjwCadKq2sHdVXJuJNxQG96L0A&__tn__=%2CO%2CP-R

៧គ្រាប់​របស់កីឡាករ​វ័យ​២២ឆ្នាំក្នុងរដូវកាលនេះគឺទាត់ចូលក្រុមអង្គរថាយហ្គឺរ (បាល់ពិន័យ១១ម៉ែត្រ) ស៊ុត១គ្រាប់ក្នុងជំនួបទល់នឹងក្លិបកងយោធពលខេមរភូមិន្ទ ២គ្រាប់ទល់នឹងក្លិបភ្នំពេញក្រោន និងចុងក្រោយគឺ ធ្វើបាន Hattrick ទល់នឹងក្លិបអគ្គិសនីកម្ពុជា ។

ម៉ាត់ នូរុណ ផ្លាស់មកពីក្លិបអគ្គិសនីកម្ពុជាមកចូលរួមក្លិបបឹងកេតនៅដំណាច់ឆ្នាំ ២០១៨ ហើយបញ្ហារបួសដាច់សរសៃជង្គង់អំឡុងពេលហ្វឹកហាត់ត្រៀមរដូវកាលថ្មី ថ្វើ​ឲ្យ​គេ​ខកខាន​លេង​សឹង​តែ​មួយរដូវ​កាល ២០១៩។ នូរុណបង្ហាញវត្តមានលើកដំបូងឱ្យបឹងកេត ក្នុងជំនួបទល់នឹងក្លិបគិរីវង់សុខសែនជ័យ ក្នុងនាមជាកីឡាករបម្រុង ហើយរូបគេក៏រួមចំណែកជួយឱ្យក្លិបឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៩នោះផងដែរ ៕

ប្រភព៖បឹងកេត

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628