បាល់ទាត់

Man Utd ប្រកាសលក់ Jesse Lingard ក្នុង​តម្លៃ​ធូថ្លៃ

ក្រុមបិសាចក្រហម Manchester United នឹង​ទទួល​សំណើរបស់​ក្លិប​នានា ដែលចង់ទិញ​ Jesse Lignard បន្ទាប់​បី​កីឡាកររូបនេះ​មិន​អាច​ធានាកៅអី​របស់​ខ្លួន​ បន្ទាប់​ពី​ Mason Greenwood ឡើង​ជើង ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​! លោក Ole Gunnar Solskjaer ព្យាយាម​ដាច់ដៃ​ចោល ​ក្នុង​ការ​តាម​ទិញ​ខ្សែប្រយុទ្ធស្លាប Jadon Sancho ពី​ក្លិប Borussia Dortmund។

ថ្វី​បើ​លោក Solskjaer ពិត​ជា​ស្រឡាញ់ Jesse ហើយ​ធ្លាប់​បង្វឹក​កីឡាកររូបនេះ ​កាល​នៅ​យុវជនថ្នាលរបស់​ក្លិប កីឡាករ​វ័យ២៧​ឆ្នាំ ​បាន​ក្លាយ​ជា​កីឡាករ​លើស​តម្រូវ​ការទៅ​ហើយ។ កុងត្រារបស់ Lingard ផុត​កំណត់​នៅ​ឆ្នាំ​២០២១ ​ហើយ​ក្លិប​មាន​ជម្រើស​បន្ត​១២​ខែ​ទៀត​. ​ក្លិប​បើក​ផ្លូវ​លក់​ចេញ​ក្នុង​រដូវ​កាល​នេះ​គឺ​ជា​មួយ​ល្អ​ពី​ព្រោះ​ពួក​គេ​អាច​ទទួល​បាន​តម្លៃ​ខ្លួនខ្លះ។

ASTANA, KAZAKHSTAN – NOVEMBER 28: Jesse Lingard of Manchester United walks off after the UEFA Europa League group L match between FK Astana and Manchester United at Astana Arena on November 28, 2019 in Astana, Kazakhstan. (Photo by Ash Donelon/Manchester United via Getty Images)

Lingard រក​បាន​គ្រាប់​បាល់២គ្រាប់​ក្នុង​២​ប្រកួតចុង​ក្រោយ មួយ​ក្នុង​ជ័យជម្នះ​លើ Leicester City ២​ទល់​០​ជួយ Man Utd បាន​ចំណាត់​ថ្នាក​លេខ៣ ដែល​គ្រាប់​បាល់​នេះ​ជា​គ្រាប់​ដំបូងក្នុង Premier League គិត​ចាប់​ពីខែ​ធ្នូឆ្នាំ២០១៨។ ទី​ពីរ! ស៊ុត​គ្រាប់ទី​១​ក្នុង​ជ័យជម្នះ២​ទល់​១​ជាមួយ LASK កាល​ពី​ថ្ងៃ​ពុធ តែ​យ៉ាងណា!រូប​គេ​មាឱកាស​តិច​តួច​ណាស់​ក្នុង​ការ​បង្ហាញខ្លយន​ក្នុងពាន Europa League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជាមួយ Copenhagen ក្នុង​ទីក្រុង​ Cologne៕

ប្រភព៖ theguardian

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628